វៀតណាមនិងអង្គការសហប្រជាជាតិប្រកៀកស្មាគ្នាដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានអះអាងថា វៀតណាម ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់អ.ស.បចាប់តាំងពី ប៉ុន្មានឆ្នាំកសាងប្រទេសជាតិឡើងវិញក្រោយពីសង្គ្រាមដែលវៀតណាមត្រូវហ៊ុំព័ទ្ធនិងដាក់ទណ្ឌកម្ម រហូតដល់សម័យកាលផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មអន្តរ ជាតិក្រោយនោះ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) ជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.បលោក Antonio Guterres ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី៧៤មហាសន្និបាតអ.ស.ប កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៩ (រូបថត៖ TTXVN) |
វៀតណាមបានចូលរួមជាផ្លូវការក្នុងអង្គការសហប្រជាជាតិ (អ.ស.ប) កាល ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ១៩៧៧។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងវៀត ណាមនិងអ.ស.បបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ជំនួយឧបត្ថម្ភដែលអ.ស.បផ្ដល់ជូនវៀតណាមមានអត្ថន័យដ៏ធំធេង ដោយ ផ្ដោតទៅលើការ ជួយឧបត្ថម្ភដល់វិស័យសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាង របៀបរបប ច្បាប់ ក៏ដូចជាដោះស្រាយបញ្ហាសង្គមបន្ទាន់ជាច្រើនទៀតផង។ អនុ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានអះអាងថា វៀតណាម ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់អ.ស.បចាប់តាំងពី ប៉ុន្មានឆ្នាំកសាងប្រទេសជាតិឡើងវិញក្រោយពីសង្គ្រាមដែលវៀតណាមត្រូវហ៊ុំព័ទ្ធនិងដាក់ទណ្ឌកម្ម រហូតដល់សម័យកាលផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មអន្តរ ជាតិក្រោយនោះ។
ទន្ទឹមនឹងនោះ អ.ស.បបានក្លាយទៅជាវេទិកាមួយដើម្បីវៀតណាម ដំណើរការអនុវត្តសំណូមពរនានានៃគោលនយោបាយកិច្ចការបរទេស។ ដើម្បីអនុវត្ត គោលនយោបាយកិច្ចការបរទេសពហុភាគី ពិពិធកម្មទំនាក់ទំនងអន្តរជាតិ ជាមិត្ត របស់ប្រទេសទាំងអស់នោះ វៀតណាមបានឆ្លៀតយកវេទិកាអ.ស.បធ្វើជាមូល ដ្ឋានដើម្បីបង្កើនទំនាក់ទំនងជាមួយអង្គការនានាក្នុងប្រព័ន្ធអ.ស.ប បើកទូលាយ ទំនាក់ទំនងទាំងទ្វេភាគីនិងពហុភាគីជាមួយបណ្ដាប្រទេសនិងអង្គការអន្តរជាតិ ទៀតផង។ វៀតណាមក៏បានចូលរួមយ៉ាងគ្រប់គ្រាន់និងជាក់ស្ដែងក្នុងយន្តការ តាក់តែងគោលនយោបាយនានារបស់អ.ស.ប ដូចជាការកាន់តំណែងជាអនុ ប្រធានមហាសន្និបាតអ.ស.បឆ្នាំ១៩៩៧ ចូលរួមក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) ចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០០ ផងដែរ។
ជាពិសេសគឺ វៀតណាមបានសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចជាសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០០៨-២០០៩ ហើយបន្ត ត្រូវបានបោះឆ្នោតជ្រើសតាំងអោយចូលកាន់មុខតំណែងនេះជាថ្មីម្ដងទៀតក្នុង អាណត្តិ២០២០-២០២១ខាងមុខ។ ប្រការនេះបានបង្ហាញនូវឋានៈថ្មីរបស់វៀត ណាមក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញ ក៏ដូចជាបង្ហាញ នូវការជឿទុកចិត្តខ្ពស់ ភាពម្ចាស់ការនិងការរួមចំណែកប្រកបដោយការទទួល ខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព សន្តិសុខនៅក្នុងតំបន់និងលើពិភព លោកផងដែរ។
អ្នកសម្របសម្រួលអចិន្រ្តៃយ៍អ.ស.បប្រចាំវៀតណាមលោក Kamal Malhotra បានអោយដឹងថា អ.ស.បនឹងបន្តជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាហើយរួម ដំណើរជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាព។ ជាពិសេសគឺ អ.ស.បនឹងជួយឧបត្ថម្ភវៀតណាមក្នុងគោលនយោបាយ អភិវឌ្ឍនានាដូចជាផលិតភាពពលកម្ម សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ដើម្បីជៀសវាងអន្ទាក់ចំណូលមធ្យម ជាដើម៕