វៀតណាមនិងអង់គ្លេសជំរុញកិច្ចសហប្រតិបតិ្តការអប់រំដោយនិរន្តរភាព

វៀតណាមនិងអង់គ្លេសជំរុញកិច្ចសហប្រតិបតិ្តការអប់រំដោយនិរន្តរភាព - ảnh 1
ពិធីចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងអប់រំនិងបណ្ដុះ បណ្ដាលវៀតណាម ក្រុមប្រឹក្សាអង់គ្លេសនិងអង្គការអន្តរជាតិមហាវិទ្យាល័យ ចក្រភពអង់គ្លេស

(VOVworld) - ក្រោមប្រធានបទ “តភ្ជាប់ឱកាសដើម្បីទំនាក់ទំនងដៃគូអប់រំដោយ
និរន្តភាព” វេទិការសហប្រតិបតិ្តការអប់រំវៀតណាម-អង់គ្លេស ដែលត្រូវបានរៀបចំ
ឡើងនាថ្ងៃទី១១ កញ្ញានៅរាជធានីឡុងដ៍របស់អង់គ្លេស បានក្លាយទៅជាស្ពាន
តភ្ជាប់ដើម្បីមូលដ្ឋានអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរជួបប្រាស្រ័យ
ផ្លាស់ប្ដូរបទពិសោធន៍និងបង្កើនកិច្ចសហប្រតិបតិ្តការ។ថ្លែងមតិនៅទីនេះ​ ឧប
នាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានអះអាងថា អប់រំជានិច្ចកាល
ជាគោលនយោបាយជាតិចម្បងរបស់វៀតណាមនិងការបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សមានគុណភាពខ្ពស់ ជាការលោតផ្លោះមួយក្នុងចំណោមការលោត
ផ្លោះយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មប្រទេសជាតិ។លោក Vu
Van Ninh ជឿជាក់ថា វេទិការនេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញកិច្ចសហប្រតិ
បតិ្តការអប់រំវៀតណាម-អង់គ្លេស ក្នុងកាលៈទេសៈប្រទេសទាំងពីររំលឹកខួបអនុ
ស្សាវរីយ៍លើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។រីឯលោកស្រី Cherry
Gough នាយិការក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាម ក៏បានសង្ឃឹម ថាវេទិ
ការនេះនឹងបើកចេញឱកាសសហប្រតិបតិ្តការដ៏ទូលំទូលាយជាងនៅថ្នាក់
សាលានិងថ្នាក់រដ្ឋាភិបាលនាពេលខាងមុខ។ភាគីទាំងពីរបានចុះហត្ថលេខាលើ
សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងអប់រំនិងបណ្ដុះ
បណ្ដាលវៀតណាម ក្រុមប្រឹក្សាអង់គ្លេសនិងអង្គការអន្តរជាតិមហាវិទ្យាល័យ
ចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ