វៀតណាមនិងអង់គ្លេសត្រៀមរៀបចំជំនួបសន្ទនាយុទ្ធសាស្ត្រ
|
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son (Chinhphu.vn) |
(VOV)_នារសៀលថ្ងៃទី២៨ ឧសភា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Bui Thanh Son បានមានជំនួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការការ បរទេសអង់គ្លេស លោក Hugo Swire ដើម្បីពិភាក្សាអំពីបណ្ដាវិធានការជំរុញទំនាក់ ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស ក្នុងរយៈពេលខាងមុខ នេះ ពិសេសគឺក្នុងវិស័យ៖សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នយោបាយ អប់រំ…។ល។ ភាគីទាងពីរបានវាយតំលៃខ្ពស់នូវយន្តការចរចារយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស
ក្នុងរយៈពេលកន្លងទៅ និងឯកភាពដំណើការចរចារដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី៤ ឆ្នាំ ២០១៤ នៅរដ្ឋធានីហាណូយ។ ក្នុងជំនួបសន្ទនានេះ ភាគីទាំងពីរក៏បានចែករំលែកទស្សនះអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ ដែលបានយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើតផងដែរ៕