វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវជំងឺឆ្លង

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវជំងឺឆ្លង - ảnh 1
រូបថតៈ Dương Ngọc/TTXVN


(VOVworld)-ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារវាង
វៀតណាមជាមួយអង់គ្លេស នាថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ(វៀត ណាម) ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម បានរៀបចំសិក្ខាសាលា  ស្កីពី “កិច្ច
សហប្រតិបត្តិការរវាងវៀតណាមជាមួយអង់គ្លេស អំពីការស្រាវជ្រាវ ជំងឺឆ្លង” សំដៅបង្កើតឱកាសសម្រាប់អ្នកវិទ្យាសាស្រ្តនៃប្រទេសទាំងពិរ ពិភាគ្សា ផ្លាស់ប្តូរ
ខ្លឹមសារសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំរោងការស្រាវជ្រាវរួមលើវិស័យ ជំងឺឆ្លង។
នៅសិក្ខាសាលា លោក Le Thanh Binh អនុប្រធាននាយកដ្ឋានសហ ប្រតិបត្តិការ
នៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានសង្កត់ធ្ងន់ថា វៀតណាម និងអង់គ្លេស
បានព្រមព្រៀង កសាងគំរោងការស្រាវជ្រាវរួមចំនួន៥គំរោង។ ក៏ក្នុងសិក្ខាសាលា
នេះដែរ លោក Andrew Holt លេខាទី១ នៃស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម
បានអះអាងថា អង់គ្លេសត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍ជាមួយអ្នក
ជំនាញការ អ្នកស្រាវជ្រាវរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ