វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម

(VOVworld) – វៀតណាមនិងអង់គ្លេសទើបតែទទួលបានគោលដៅនាំតំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៤ ពាន់លានដុល្លាអាមេរិក និងទុនវិនិយោគ
ផ្ទាល់ របស់អង់គ្លេសចូលវៀតណាមឡើង ៣ ពាន់លានដុល្លាអាមេរិក នាឆ្នាំ
២០១៣ ក្នុងសម័យប្រជុំ លើកទី ៦ នៃគណៈកម្មធិការចំរុះអំពីសហប្រតិបត្តិ
ការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងអង់គ្លេស (JETCO)
ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុង នាថ្ងៃទី ៨ វិចិ្ឆកា។ ភាគីទាំង ២ ប្រមូលផ្តុំ
ពិភាក្សារនិងស្វែងរករាល់វិធានការដើម្បីដោះស្រាយបណ្ដាជំលោះពាណិជ្ជកម្ម
ប្រកបដោយប្រសិទ្ធភាពបង្កើនការអនុវត្តកិច្ចសន្យានានារបស់វៀតណាមក្នុង
ឋានៈប្រទេសជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ តាម
អនុររដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោកស្រី Ho Thi Kim
Thoa បានឲ្យដឹងថា៖ JETCO ត្រូបន្តផ្លាស់ប្តូរសកម្មភាពជាច្រើនថែមទៀត
ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំង ២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ