វៀតណាមនិងអង់គ្លេសអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រឡើងកម្ពស់ថ្មី
(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward មកសម្តែងការគួរសម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក Gareth Ward មកសម្តែងការគួរសកម |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវគោល បំណង ចង់ឲ្យឯកអគ្គរដ្ឋទូតនឹងរួមចំណែកជម្រុញភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ឲ្យឡើងកំពស់ថ្មី។ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើរឲ្យអង់គ្លេស បន្តយកចិត្តទុកដាក់ដល់វៀតណាមក្នុងការទទួលបានទុនពីមូលនិធិវិបុលភាព ជាពិសេសក្នុងផ្នែកអាទិភាពរបស់វៀតណាម ដូចជាការកែលំអបរិយាកាសធុរកិច្ច ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc សង្ឃឹមថា ក្នុងកំឡុងពេលបំពេញបេសកកម្មការ ទូតរបស់ខ្លួន លោក Gareth Ward អាចជម្រុញទំហំពាណិជ្ជកម្មទ្វេដង។ ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីនឹងទទួលបានជាង ៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ កើនឡើង ១១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦។
ចំណែកលោកឯកអគ្គរដ្ឋទូត លោក Gareth Ward បានលើកឡើងថា ការកែលំអបរិយាកាសធុរកិច្ចកាន់តែល្អប្រសើររបស់វៀតណាមបានធ្វើឱ្យក្រុមហ៊ុនអង់ គ្លេសជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងអាណត្តិបំពេញបេសកម្មការទូតរបស់ខ្លួន លោកនឹងខិតខំជំរុញពាណិជ្ជកម្មទ្វេភាគី ព្រមទាំងកិច្ចសហប្រតិ បត្តិការក្នុងវិស័យផ្សេងៗជាច្រើនទៀត។ ស្តីពីបញ្ហាសមុទ្រខខាងកើត លោកឯកអគ្គរដ្ឋទូតរូបនេះបានលើកច្បាស់នូវទស្សនៈគាំទ្រការយកច្បាប់ជាចម្បង និងគោរពសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕