វៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

(VOVWORLD) -លោក Antonino Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម បានសន្យាថា នឹងជំរុញ ទំនាក់ទំនងសហប្រតិបត្តិកា រ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យខ្លាំងក្លាថែមទៀត។
វៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  អញ្ជើញទទួលជួប លោក Antonino Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១ ខែមេសានៅទីក្រុងហាណូយ អញ្ជើញទទួលជួប លោក Antonino Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាមដែលអញ្ជើញមកសម្ដែងការគួសមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថាទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៥ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៨គឺមិនទានសក្តិសមនឹងសក្តានុពលឡើយ ហើយស្នើឲ្យជំរុញការលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីនេះ។ លោក Nguyen Xuan Phuc បានគាំទ្រចំពោះការដែលប្រទេសទាំងពីរនឹងបើកជើងហោះហើរត្រង់ ហើយតាមនោះ ជំរុញការជួបប្រាស្រ័យទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺនៅពេលនិន្នាការធ្វើដំណើរទស្សនា ទ្វីបអឺរ៉ុបរបស់ប្រជាជនវៀតណាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯ លោក Antonino Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម បានសន្យាថា នឹងជំរុញ ទំនាក់ទំនងសហប្រតិបត្តិកា រ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យខ្លាំងក្លាថែមទៀត។ លោក ឯកអគ្គរដ្ឋទូត បានឲ្យដឹងថាស្ថានទូតអ៊ីតាលីកំពុងត្រៀមរៀបចំឲ្យកិច្ចសន្ទនាជាន់ខ្ពស់ស្ដីពី ទំនាក់ទំនងសេដ្ឋកិច្ចអ៊ីតាលី - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលនឹងប្រប្រឹត្តិទៅនៅទីក្រុងហាណូយនាឆ្នាំនេះ។ លោក ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា នាបច្ចុប្បន្ននេះមានសហគ្រាសប្រមាណ ១០០ អង្គភាព បានវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ហើយមានសហគ្រាសជាច្រើនមានគោលបំណងចងពង្រីកសកម្មភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ