វៀតណាមនឹងអនុវត្តគ្រប់វិធានការសមស្របចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវនៅសមុទ្រខាងកើត
(VOVWORLD) /  
|
នាវាល្បាតឆ្នេរសមុទ្រចិនបុកនាវាប៉ូលីសសមុទ្រវៀតណាម (VOV) |
Vovworld-ដោយមិនអើពើរដល់ការដើរបញ្ជ្រាស់នឹងច្បាប់និងទម្លាប់អន្តរជាតិ
រំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang
Sa សិទ្ធិអធិបតេយ្យនិងសិទ្ធិយុត្តាធិការចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់
រាបបាតសមុទ្ររបស់វៀតណាម នាថ្ងៃទី១២ឧសភា បណ្ដានាវាល្បាតឆ្នេរសមុទ្រ នាវា
សើបការណ៍តាមសមុទ្រ នាវាចម្បាំង យន្តហោះរបស់ចិនបន្តរារាំងកំលាំងអនុវត្តច្បាប់របស់វៀតណាមមកជិតស្ថានីយ៍ខួង Haiyangshiyou 981 ដែលកំពុងធ្វើសកម្មភាពខុសច្បាប់នៅដំបន់សមុទ្ររបស់វៀតណាម។
សាធារណៈមតិក្នុងប្រទេសនិងអន្តរជាតិបន្តឡើងសម្លេងប្រឆាំងជំទាស់ចិន
ដែលរំលោភលើអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម។ នាថ្ងៃទី១២ឧសភា
ថ្នាក់ដឹកនាំមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានអញ្ចើញដំណាងអគ្គស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញមកដើម្បីប្រឆាំងជំទាស់ការដែលចិនបញ្ជូន
ស្ថានីយ៍ខួង Haiyangshiyou 981 និងនាវាការពារជាច្រើនមកធ្វើសកម្មភាពដោយ
ឯកតោភាគីនៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ទន្ទឹមនឹងនោះវៀតណាមជានិច្ចកាលបង្ហាញនូវសុឆ័ន្ទះស្វិតស្វាញដោះស្រាយសមស្របការខ្វែងគំនិតតាមរយៈការជួបចរចារសន្ទនាដោយសន្តិវិធីតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ កិច្ចព្រមព្រៀងអំពីគោលការណ៍
សារវន្តបញ្ជាដោះស្រាយបញ្ហាលើសមុទ្រសមស្របនឹងការកំណត់និងច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២៕
-VOVWORLD