វៀតណាមនិង​អាមេរិកកំណត់វិស័យសក្តានុពល ដើម្បីជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសម្របសម្រួលជាមួយរដ្ឋ Oregon និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង San Francisco បានរៀបចំវេទិកាធុរកិច្ចវៀតណាម-អាមេរិកឆ្នាំ ២០២៣។
វៀតណាមនិង​អាមេរិកកំណត់វិស័យសក្តានុពល ដើម្បីជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី - ảnh 1វេទិកាធុរកិច្ចវៀតណាម-អាមេរិកឆ្នាំ២០២៣។ រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

អញ្ជើញចូលរួមវេទិកានេះ មានគណៈប្រតិភូប្រមាណ ២០០ នាក់ ដែលតំណាងសហគ្រាសវៀតណាមលើវិស័យ ថាមពលកកើតឡើងវិញ វិស្វកម្មមេកានិច កសិកម្ម នេសាទ ភស្តុភារ បច្ចេកវិទ្យាព័ត៌មាន និងសូហ្វវែរ ជាមួយនឹង អាជីវកម្មយ៉ាងច្រើនកុះករ របស់សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធក្រុមហ៊ុនធំៗដូចជា Nike Intel Columbia Sportswear ជាដើម។

វេទិកាធុរកិច្ចវៀតណាម-អាមេរិកឆ្នាំ២០២៣ ផ្តោតការពិភាក្សាលើបញ្ហាប្រឈមដែលសេដ្ឋកិច្ចវៀតណាមកំពុងជួបប្រទះនៅក្នុងបរិបទ នៃជម្លោះពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ; កំណត់ទិសដៅគោលនយោបាយរបស់សហរដ្ឋ អាមេរិក និងវិស័យសក្តានុពលដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី; ការកសាងដំណោះស្រាយដើម្បីសម្របខ្លួនទៅនឹងនិន្នាការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល; ការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទាក់ទាញទុនវិនិយោគ។ នៅក្នុងវេទិកានេះ ធុរកិច្ចនៃភាគីទាំងពីរបានឆ្លៀតយកឱកាសដើម្បីជួបសំណេះសំណាល ស្វែងរកឱកាសធ្វើពាណិជ្ជកម្ម ក្តាប់យកនិន្នាការនិងដំណោះស្រាយធ្វើអាជីវកម្មថ្មី ដោយរួមចំណែកយ៉ាងសកម្មដល់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ