វៀតណាមនិងអាមេរិកខិតខំប្រឹងប្រែងផ្សះផ្សានូវរបួសសង្រ្គាម

(VOVWORLD) -  នាថ្ងៃទី ១៩ ខែមីនានៅស្ថានទូត វៀត ណាមនៅទីក្រុងវ៉ាស៊ីនតោន DC បានប្រព្រឹត្តទៅនូវពិធី ប្រគល់ឌីសឌីវីឌីមួយ ដែលជាខ្សែភាពយន្តឯកសារ ស្តីពីដំណើរការស្វែងរកអិដ្ឋធាតុរបស់ទាហានជើងទឹកអាមេរិក  លោក James B.Mills ជូនចំពោះលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធសមាគមន៍បណ្តាគ្រួសារដែលកំពុងស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅ វៀតណាម (POW / MIA)។

វៀតណាមនិងអាមេរិកខិតខំប្រឹងប្រែងផ្សះផ្សានូវរបួសសង្រ្គាម - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់ឌីសឌីវីឌី ជាខ្សែភាពយន្តឯកសារស្តីពីដំណើរការស្វែងរកអដ្ឋិធាតុរបស់ទាហានជើងទឹកលោក James B.Mills

ឌីសឌីវីឌីមួយនេះគឺរៀបរាប់អំពីដំណើរការនៃការស្វែងរកអដ្ឋិធាតុ របស់បងប្រុសបង្កើតរបស់លោកស្រី Ann Mills-Griffiths ដែលត្រូវស្លាប់ក្នុងអំឡុងពេលសង្គ្រាមនៅតាមឆ្នេរសមុទ្រខេត្ត Nghe An នៃប្រទេសវៀតណាម។

ថ្លែងក្នុងពិធីប្រគល់នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក  Ha Kim Ngoc បានអះអាងថា ការធ្វើខ្សែភាពយន្តខ្នាតខ្លីនេះ គឺបង្ហាញពីការទទួលស្គាល់របស់រដ្ឋាភិបាលវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រូពលោកស្រី Griffiths ផ្ទាល់ ក៏ដូចជា POW / MIA នៅក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងការកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហរដ្ឋអាមេរិក។

សម្តែងពីអារម្មណ៍នៅពេលឃើញជាក់ស្តែងនូវដំណើរឆ្លងកាត់ការលំបាកក្នុងការស្វែង រកអដ្ឋិធាតុរបស់បងប្រុស លោកស្រី Griffiths បានបញ្ជាក់ថាព្រឹត្តិការណ៍នេះមិនត្រឹម តែមានសារៈសំខាន់ខ្លាំងសម្រាប់គ្រួសាររបស់លោកស្រីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ក្រុមគ្រួសារទាំងអស់ដែលកំពុងស្វែងរកទាហានអាមេរិកបាត់ខ្លួន ក្នុងកំឡុងពេលសង្គ្រាម វៀតណាមនិយាយរួម ព្រោះថា ការស្វែងរកអដ្ឋិធាតុបងប្រុសរបស់លោកស្រីត្រូវបរាជ័យច្រើនលើក ហើយគ្រួសាររបស់លោកស្រីដែលធ្លាប់គិតថាមិនអាចរកវាឃើញឡើយ។ ទោះ បីជាយ៉ាងណាក៏ដោយ ទាំងភាគីអាមេរិកនិងភាគីវៀតណាមបានព្យាយាម ស្រាវជ្រាវឯកសារឡើងវិញ ទីបំផុតសម្រេចបានលទ្ធផលល្អ។ អំណោយនេះគឺជានិមិត្តរូបនៃមិត្ត ភាព ជាការផ្សះផ្សារបួសសង្រ្គាម ជួយប្រទេសទាំងពីរកាន់តែខិតមកជិតជាមួយគ្នានិងបន្តសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាក នៃសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ