វៀតណាមនិងអាមេរិកខំប្រឹងប្រែងបញ្ចប់ការចរចារ TPP


វៀតណាមនិងអាមេរិកខំប្រឹងប្រែងបញ្ចប់ការចរចារ TPP - ảnh 1
វៀតណាមនិងអាមេរិកខំប្រឹងប្រែងបញ្ចប់ការចរចារ TPP (VOV)

        Vovworld-នាថ្ងៃទី១៦កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានចាប់ផ្ដើមសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិក។ក្នុងការជួបប្រាស្រ័យជាមួយដំណាងពាណិជ្ជកម្មអាមេរិកលោក Michael Froman ឧបនាយក​រដ្ឋមន្ត្រី
Vu Van Ninh បានឲ្យដឹងថា វៀតណាមមានបំណង​ភាគី​អាមេរិកយកចិត្តទុកដាក់ជាច្រើន
ថែមទៀតដល់បញ្ហាកាត់បន្ថយពន្ធសំរាប់ឲ្យសម្លៀកបំពាក់និងស្បែកជើងក្នុង
ការចរចារកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) ទន្ទឹមនឹងនោះស្នើរអាមេរិកពិនិត្យ
ទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារសំរាប់​វៀតណាមបន្ទាប់ពីការចរចារនេះបញ្ចប់។ វៀតណាមនឹងសកម្មសហការជាមួយ​​អាមេរិកនិងប្រទេសទាក់ទិននានាដើម្បី
រកឃើញដំណោះស្រាយយល់ព្រមបានសំរាប់ភាគីទាំងអស់។ លោកក៏
បានស្នើរអាមេរិកសហការកសាង​បណ្ដា​កម្មវិធីជួយឧបត្ថម្ភបច្ចេកទេសដើម្បីអនុវត្ត
កិច្ចសន្យាកិច្ចព្រមព្រៀង TPP តាំង​ពីឥឡូវ។ លោក Michael Froman បានរំលឹកវៀត
ណាមអំពីបញ្ហាបរិស្ថាន​ទូទាត់​អេលិចត្រូនិកនិងសន្យាអាមេរិកនឹងជួយឧបត្ថម្ភ
បច្ចេកទេសសំរាប់វៀត​ណាម​ដើម្បីអនុវត្តកិច្ចព្រមព្រៀង TPP បន្ទាប់ពីចុះហត្ថលេខា។

        នៅជំក្នុងការជួបប្រាស្រ័យជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Jack Lew លោកឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានស្នើរអាមេរិកបង្កើនជួយឧបត្ថម្ភបច្ចេកទេសក្នុងវិស័យហិរញ្ញវត្ថុសំរាប់​វៀតណាម មានដំណោះស្រាយដើម្បីបើកឡើងវិញកាណាល់ឲ្យខ្ចី ODA និងទុន​កម្ចីអាទិភាព
សំរាប់វៀតណាម ក៏ដូចជាបង្កើនកម្មវិធីជួយឧបត្ថម្ភដើម្បីអនុវត្ត​បណ្ដា​គំរោងការ
មនុស្សធម៍និងជំនួយអភិវឌ្ឍន៍នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ