វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រឆាំងការលក់បង្ខូចថ្លៃបង្កង


វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រឆាំងការលក់បង្ខូចថ្លៃបង្កង - ảnh 1
វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រឆាំងការលក់បង្ខូចថ្លៃបង្កង (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ កក្កដា នៅទីក្រុងវ៉ាស៊ីនតោន អាមេរិក ក្រសួងឧស្សាហ
 ពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មអាមេរិក (DOC) រួមជាមួយតំណាង
ពាណិជ្ជាកម្មអាមេរិក (USTR) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រឆាំង
ការលក់បង្ខូចថ្លៃរបស់អាមេរិកចំពោះផលិតផលបង្កងនាំចូលពីវៀតណាម។ តាម
នោះ ភាគីទាំងពីរទទួលបានដំណោះស្រាយទេ្វភាគីក្នុងការប្តឹងតវ៉ាចំនួន​ ២ នៅ
អង្គការពាណិ ជ្ជកម្មពិភពលោក (WTO) ​ទាក់ទិនដល់ការដែល វៀតណាមប្តឹង
អាមេរិករំលោភទៅលើ ការកំណត់របស់ WTO ក្នុងការអនុវត្តពន្ធប្រឆាំងការលក់
បង្ខូចថ្លៃបង្កងវៀតណាម។

        មុននោះ នាថ្ងៃទី ២០ ឧសភា ឆ្នាំ ២០១៦ តាមសំណូមពររបស់វៀតណាម DOC
 បានអនុវត្តសាលក្រមរបស់ WTO ជាំជំហានៗ។ តាមនោះ DOC បានចេញផ្សាយ
 សន្និដ្ឋានដំបូងដើម្បីកែតម្រូវដែនលក់បង្ខូចតំលៃនៃក្រុមហ៊ុនភាគហ៊ុនចំណុះ
សម្ព័ន្ធ ក្រុមហ៊ុនជលផល Minh Phu ហើយពិនិត្យមើលឡើងវិញការលុបចោល
បទហូតពន្ធ CBPG ចំពោះសម្ព័ន្ធក្រុមហ៊ុន Minh Phu ហើយ  DOC ក៏បានផ្តើម
ឡើងលុបចោល បទដាក់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃបង្កងចំពោះសម្ព័ន្ធ
ក្រុមហ៊ុននេះផងដែរ។ ភាគី វៀតណាមស្វាគមន៍ស្មារតីស្ថាបនាសុឆ័ន្ទៈនិង
ការខំប្រឹងប្រែងស្វែងរកដំណោះស្រាយ របស់ភាគីអាមេរិកក្នុងបញ្ហានេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ