វៀតណាមនិងអាមេរិកជម្រុញកិច្ចសហប្រតិបត្តិការរុករកធ្វើអាជីវកម្មនិងប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព
(VOVWORLD) -នៅក្នុងជំនួបធ្វើការនាថ្ងៃទី ២០កញ្ញា ដែលជាសម័យប្រជុំលើកទី១៤ គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភានីតិកាល ទី១៤ ខ្លឹមសាដែលអង្គប្រជុំផ្តោតការយកចិត្តទុកដាក់ ពិនិត្យនិងផ្តល់មតិនោះគឺកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាមនិងរដ្ឋាភិបាលសហ រដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ TTXVN) |
យោងតាមរបាយការណ៍របស់ រដ្ឋាភិបាល ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ សំដៅជម្រុញកិច្ច សហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងការរុករក ធ្វើអាជីវកម្មនិងប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព ឈរលើ មូលដ្ឋានសម ភាព មានផលប្រយោជន៍រួម សមស្របនឹងច្បាប់និងបទបញ្ញត្តិបច្ចុប្បន្ន និងអនុសញ្ញាអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក។ ទន្ទឹមជាមួយគ្នានោះ គឺ បង្កើតមូលដ្ឋានច្បាប់សម្រប់ការប្រតិបត្តិរាល់គំរោងការសហប្រតិ បត្តិការជាក់ស្តែង លើបណ្តាវិស័យដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក្នុងនោះមានវិទ្យា សាស្ត្រផែនដី ការសង្កេតនិងឃ្លាំមើលផែនដី រួមទាំងវិស័យទាក់ទិនមួយចំនួនមាន ការយកចិត្តទុកដាក់ដូចគ្នា។ មតិជាច្រើនក្នុងអង្គប្រជុំបានឯកភាពលើការចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ។ អញ្ជើញថ្លែងមតិសន្និដ្ឋាន អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះនឹងបង្កើតលក្ខណៈងាយស្រួល សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការរុក រក ធ្វើអាជីវកម្មនិងប្រើប្រាស់អវកាស ដើម្បីគោលដៅសន្តិភាពរវាងប្រទេសទាំងពីរ ផងដែរ៕