វៀតណាមនិងអាមេរិកជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ
|
វៀតណាមនិងអាមេរិកជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ |
(VOVworld)-នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham
Quang Vinh បានអញ្ជើញជួបជាមួយព្រឹទ្ធសមាជិក John McCain នៅព្រឹទ្ធសភាអាមេ
រិក។ នៅក្នុងជំនួបនេះលោកPham Quang Vinh មានបំណងថា ព្រឹទ្ធសមាជិក John
McCain នឹងបន្តជួយឧបត្ថម្ភនិងជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគីទាំងក្នុងបញ្ហា
តំបន់និងអន្តរជាតិ នាំទំនាក់ទំនងដៃគូអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយកាន់តែជាក់ស្តែង
ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯខ្លួនវិញ ព្រឹទ្ធសមាជិក John McCain
បានអះអាងថា វៀតណាមនិងអាមេរិក គប្បីធ្វើអាជីវកម្មនូវសក្កានុភាពនិងពង្រីកថែម
ទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាសន្តិសុខ ការពារជាតិនិងជួបប្រាស្រ័យប្រជាជន។ ព្រឹទ្ធ
សមាជិករូបនេះបានឯកភាពចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនថែមទៀតកិច្ចសហប្រ
តិបត្តិការ សំដៅធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក្នុងនោះមានសន្តិ
ភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត
ដោយគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕