វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកដោយជាតិគីមីពុល

(VOVWORLD) - នារសៀលថ្ងៃទី ១៨ខែកក្កដានៅទីក្រុងហាណូយឧត្តមសេនីយ៍ឯកលោកNguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងជាប្រធានគណៈកម្មា ធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទទួលបន្ទុកដោះស្រាយផលវិបាកនៃគ្រាប់មីននិងជាតិគីមីពុល ក្រោយសង្គ្រាម (ដែលហៅកាត់ថាគណៈកម្មាធិការបញ្ជា ៧០១) បានជួបពិភាក្សាការងារជាមួយលោក Michael Greens នាយកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឃន៏អន្តរជាតិ ប្រចាំនៅវៀតណាម (USAID)។
វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកដោយជាតិគីមីពុល - ảnh 1ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញជួបពិភាក្សាការងារជាមួយលោក Michael Greens នាយកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឃន៏អន្តរជាតិ  ប្រចាំនៅវៀតណាម 

នៅឯជំនួបធ្វើការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងវាយតម្លៃអំពីសកម្មភាពសហប្រតិបត្តិការនាពេលកន្លងទៅព្រមទាំងពិភាក្សាពីទិសដៅនាពេលអនាគតផងដែរ។

តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងភាគីទាំងពីរសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនដូចជាការរៀបចំប្រកប ដោយជោគជ័យនូវសិក្ខាសាលា “ជំនះពុះពារលើផលវិបាកនៃសង្គ្រាម: ផ្លូវនៃការផ្សះផ្សានិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមនិងសហរដ្ឋ អាមេរិក” ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០១៩ កន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ ផ្តល់ព័ត៌មានដល់សហគមន៍អន្តរជាតិអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលវៀតណាមនិងសហរដ្ឋអាមេរិកសម្រេចបានក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។

ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានស្នើសុំអោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរ ជាតិ រួមសហការជាមួយកងកម្លាំងការពារដែនអាកាស (ដែលជាម្ចាស់គម្រោងបោសសំអាតជាតិពុល dioxin នៅព្រលានយន្តហោះBienHoa) ដើម្បីបញ្ចប់សំណុំឯកសារយ៉ាងឆាប់ៗ ហើយបញ្ជូនទៅថ្នាក់ដឹកនាំនៃក្រសួងការពារជាតិធ្វើការអនុម័ត លើ គម្រោងនេះ ជាពិសេស  កំណត់ជាក់ស្តែងនូវវិធានការដើម្បីត្រួតពិនិត្យសុវត្ថិភាពនិងកាត់បន្ថយផលប៉ះពាល់នៃជាតិdioxin  លើមនុស្សក្នុងកំឡុងពេលអនុវត្តគម្រោងនេះ។

ចំណែកឯនាយកនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅវៀតណាមលោកMichael Greens បានធ្វើបច្ចុប្បន្នភាពនូវព័ត៌មានមួយចំនួនអំពីស្ថានភាពអនុវត្តន៍គម្រោងនៅ Bien Hoa។ពាក់ព័ន្ធនឹងការអនុវត្តគម្រោងនេះ លោកMichael Greens បានលើកឡើងថាភាគីទាំងពីរគួរតែបន្តរួមសហការគ្នា ក្នុងសកម្មភាពជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងគីមីពុល ក្រោយសង្គ្រាមដើម្បីរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការនៅវៀតណាម ជាពិសេស រួមចំណែក ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាមនិងអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ