វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខយុត្តិធម៍

វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខយុត្តិធម៍ - ảnh 1
វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខយុត្តិធម៍ (vietnamplus.vn)

        Vovworld-បន្តដំណើរទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី១៧មិនានៅរដ្ឋធានី
​វ៉ាស៊ីនតោន​នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលបាន​ជួប
​ចរចារ​ជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកលោក Jeh Johnson។ ថ្លែង​មតិ​
នៅការចរចារនេះ ភាគីទាំងពីរបានឯកភាពលើកកំរិតទំនាក់ទំនង​សហប្រតិបត្តិការ
លើវិស័យសន្តិសុខប៉ូលីស ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់​ទំនងដៃគូលើគ្រប់
វិស័យ​វៀតណាមអាមេរិក បន្តរក្សាយន្តការសហប្រតិបត្តិការ​ដែល​មានស្រាប់
ស្រាវជ្រាវ​ចរចារ​ឈានទៅចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការសំដៅកសាង
ក្រប​ខ័ណ្ឌ​កត្តិយុតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

        នាថ្ងៃដដែល រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយលោកស្រី Leslie
Caldwell ឧបការីរដ្ឋមន្ត្រីក្រសួងយុត្តិធម៍និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៍​អាមេរិក។
ភាគីទាំងពីរបានឯកភាពលើកកំរិតទំនាក់ទំនងសហប្រតិបត្តិការឲ្យស៊ី​ជម្រៅ​ប្រសិទ្ធ
​ភាព បញ្ជូននាយទាហានទាក់ទងក្នុងស្ថានទូតនៃប្រទេសនីមួយៗ​យ៉ាងឆាប់រហ័ស
​បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអង្គការ​ប៉ូលីសអន្តរជាតិ (Interpol)
សកម្មសហការក្នុងវេទិការសន្និសីទវេទិការអន្តរជាតិ​លើ​បណ្ដាបញ្ហាសន្តិសុខ​ប្រពៃណី​
និងក្រៅប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ