វៀតណាមនិងអាមេរិកជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) -ក្នុងរយៈពេល ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣កញ្ញា គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Hoang Binh Quan ប្រធាននៃគណៈកម្មការកិច្ចការបរទេសមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក។ ក្នុងរយៈពេលនៅអាមេរិក គណៈប្រតិភូបានមានជំនួបសន្ទនាជាមួយតំណាងក្រុមមិត្តភក្តិឆ្វេងនិយមនៅអាមេរិក ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តអាមេរិក 
វៀតណាមនិងអាមេរិកជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1

វៀតណាមនិងអាមេរិកជំរុញទំនាក់ទំនងទ្វេភាគី

ក្នុងរយៈពេល ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣កញ្ញា គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Hoang Binh Quan ប្រធាននៃគណៈកម្មការកិច្ចការបរទេសមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក។ក្នុងរយៈពេលនៅអាមេរិក គណៈប្រតិភូបានមានជំនួបសន្ទនាជាមួយតំណាងក្រុមមិត្តភក្តិឆ្វេងនិយម នៅអាមេរិក ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តអាមេរិក ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វីកនៃគណៈកម្មា ធិការកិច្ចការបរទេសព្រឹទ្ធសភា ក្រុមប្រឹក្សាសន្តិសុខជាតិ ជួបពិភាក្សាជាមួយអ្នកប្រាជ្ញាស្ដីអំពីទំនាក់ទំនងវៀត ណាម-អាមេរិក ស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ។ នៅក្នុងជំនួបទាំងនោះ គណៈប្រតិភូវៀតណាមបានអះអាងនូវគោលការណ៍មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺមានគោលបំណងជំរុញទំនាក់ទំនងមិត្ត ភាពកិច្ចសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យជាមួយអាមេរិក ដើម្បីផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេស ទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។

ក្នុងជំនួបទាំងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាមួយចំនួននៅក្នុងតំបន់ដែលបានអន្តរជាតិយកចិត្តទុកដាក់ជាច្រើន ដូចជា៖ស្ថានភាពនៅសមុទ្រខាងកើត ឬភាពតានតឹងនៅលើឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ