វៀតណាមនិងអាមេរិកបង្កើតឱកាសដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) -រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dungបានអះអាងដូច្នេះក្នុងពេលចែករំលែកអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោ រវាង វៀតណាមនិងអាមេរិក បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅអាមេរិក  របស់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
វៀតណាមនិងអាមេរិកបង្កើតឱកាសដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1វៀតណាមនិងអាមេរិកបង្កើតឱកាសដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច 

រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានអះអាងដូច្នេះ ក្នុងពេលចែករំលែកអំពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងវៀតណាមនិងអាមេរិក បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅអាមេរិក របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc (ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១មិថុនា)។នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាល នារសៀលថ្ងៃទី៣មិថុនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានជូនដំណឹងថា៖នាបច្ចុប្បន្ន ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៥០ពាន់លានដុល្លាអាមេរិក។ 

          ស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងអាមេរិក បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅសន្និសីទកាសែត អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោក Do Thang Hai បានអោយដឹងថា៖ 

          “ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចលើកនេះ ប្រការសំខាន់ដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់នោះគឺអនុវត្តកិច្ចសន្យា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។យើងខ្ញុំនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភអោយសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ អនុវត្តឯកសារនានាដែលបានចុះហត្ថលេខា  រួមចំណែកសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ វៀតណាម-អាមេរិក។”

          អមដំណើរបំពេញទស្សនកិច្ចនៅអាមេរិក របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានសហគ្រាសវៀតណាមចំនួន១០០។ភាកីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ច មានតំលៃជាង១០ពាន់លានដុល្លារអាមេរិក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ