វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការនិងជម្រុញទំនាក់ទំនងទ្វេភាគី

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការនិងជម្រុញទំនាក់ទំនងទ្វេភាគី - ảnh 1
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការនិងជម្រុញទំនាក់ទំនងទ្វេភាគី

(VOVworld)-ក្នុងដំណើរទស្សនកិច្ចការងារនៅអាមេរិកចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣
 មិនានោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានមានជំនួប
សន្ទនាសំខាន់ៗជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់អាមេរិក។ នៅក្នុងបណ្តាជំនួប
នេះ លោក Ha Kim Ngoc បានគូសបញ្ជាក់ថា វៀតណាមគោរពនិងត្រៀមជាស្រេច
 ជួបធ្វើការជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក សំដៅពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែម
ទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោក Ha Kim Ngoc
 ក៏បានចាត់ទុកថា ភាគីទាំងពីរគប្បីរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វិទ្យា
សាស្ត្រ បច្ចេកវិទ្យា សន្តិសុខ ការពារជាតិ។ រីឯភាគីអាមេរិកវិញ មន្ត្រីជាន់ខ្ពស់មួយ
ចំនួននៃប្រទេសនេះបានអះអាងឡើងវិញនូវគោលនយោបាយដែលបានគណៈបក្ស
ប្រជាធិបតេយ្យនិងសាធារណរដ្ឋគាំទ្រនោះគឺ ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ
 ជាមួយវៀតណាម ព្រមទាំងឯកភាពថា​ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រ
 តិភូ សំដៅជម្រុញរាល់កិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរមានសក្កានុភាព។
ភាគីទាំងពីរបានពិភាក្សាអំពីបម្រែបម្រួលមួយចំនួនក្នុងតំបន់និងលើពិភពលោក ក្នុង
នោះមានបញ្ហាភេរវកម្មនិងស្ថានភាពនៅសមុទ្រខាងកើត។ ភាគីអាមេរិកបានសង្កត់
ធ្ងន់ថា គាំទ្រតួនាទីរបស់អាស៊ាននិងយន្តការដែលដឹកនាំដោយអាស៊ាន គាំទ្រគោល
 ជំហររបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើតក៏ដូចជាសន្យាអនុវត្តជំហានមួយចំនួន
 សំដៅបង្កើនទំនាក់ទំនងទ្វេភាគីជាមួយប្រទេសបណ្តាអាស៊ីអាគ្នេយ៍នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ