វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៌
|
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៌ |
(VOV)_នារសៀលថ្ងៃទី១៥សីហា នៅទីក្រុងហាណូយ អនុប្រធានសម្ព័ន្ធសមាគម
មិត្តភាពវៀតណាម លោក Don Tuan Phong បានជួបសន្ទនាជាមួយគណៈប្រតិភូមូល
និធិមនុស្សធម៌អាមេរិក ដឹកនាំដោយលោក Rennie Davis ប្រធានមូលនិធិនេះ ដែល
កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Don Tuan Phong មានគោល
បំណងថា៖ បន្តទទួលបានការគាំទ្រ ជួយឧបត្ថម្ភពីមិត្តអាមេរិកនិងមិត្តអន្តរជាតិទាំង
ឡាយក្នុងកិច្ចការដោះស្រាយផលវិបាកដោយសង្គ្រាមនៅវៀតណាម យកចិត្តទុកដាក់
ថែមទៀតចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម។ រីឯ លោក Rennie Davis បានអោយដឹងថា៖ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះ
គឺស្វែងរកឱកាសសហប្រតិបត្តិការ ក្នុងការអនុវត្ត៖គំនិតច្នៃប្រឌិតអាមេរិក-វៀតណាម
ដែលក្នុងនោះមានសកម្មភាពជួយសង្គ្រោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង
ទុំ/Dioxin នៅទីក្រុង Da Nang។ លោកក៏បានសង្កត់ធ្ងន់ថា៖ នឹងមានបន្ថែមសកម្មភាពជួយសង្គ្រោះ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅ
វៀតណាម និងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ៕