វៀតណាមនិងអាមេរិកបង្កើនការចរចារដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយ រដ្ឋលេខាធិការទីមួយ ក្រសួងការបរទេសអាមេរិក លោក Antony Blinken |
(VOV)_ក្នុងក្របខ័ណ្ឌសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអា
មេរិក នាថ្ងៃទី២៨ កញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានជួបសន្ទនាជាមួយ រដ្ឋលេខាធិការទីមួយ ក្រសួងការ
បរទេសអាមេរិក លោក Antony Blinken ។ នៅទីនេះ លោក Pham Binh Minh បាន
សង្កត់ធ្ងន់ថា៖ វៀតណាមនិងអាមេរិកត្រូវបន្តបង្កើនការផ្លាស់ប្តូរ និងជួបសន្ទនានៅ
គ្រប់ជាន់ថ្នាក់ ដើម្បីជំរុញថែមទៀត ទំនាក់ទំនងលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅ
ក្នុងតំបន់។ រីឯ លោក Antony Blinken បានចាត់ទុកថា៖ ភាកីទាំងពីរត្រូវបង្កើនកិច្ច
សហប្រតិបត្តិការជាក់ស្ដែង ពិសេសគឺសម្រេចការចរចារ TPP ជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងវិទ្យាសាស្ត្រ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាព
នៅក្នុងតំបន់និងអន្តរជាតិ ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត ហើយឯក
ភាពចាត់ទុកថា៖ រាល់ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី
សមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ
ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕