វៀតណាមនិងអាមេរិកបន្តសហការដោះស្រាយផលវិបាកដោយសង្គ្រាម

វៀតណាមនិងអាមេរិកបន្តសហការដោះស្រាយផលវិបាកដោយសង្គ្រាម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា

(VOVworld)-នារសៀលថ្ងៃទី៦មិនានៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេ
 រិក​ នៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានរៀបចំសិក្ខាសាលា ស្តីអំពី “វៀត
ណាម -អាមេរិកដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ៖ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហា
ជាតិគីមីពណ៌លឿងទុំ/dioxin/គ្រាប់បែកមីននិងកងទ័ពវៀតណាមពលីជីវិត បាត់ខ្លួន
 ។” នៅក្នុងសិក្ខាសាលានេះ លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម
 អាមេរិក បានគាំទ្រគណៈប្រតិភូអតីតទាហានអាមេរិកដែលមកទស្សនានិងស្វែង
 យល់អំពីសភាពការណ៍នៅវៀតណាម។ លោក Nguyen Tam Chien ក៏បានទទួល
ស្គាល់នូវមនោសញ្ចេតនាមិត្តភាពនិងការរួមចំណែកសកម្មនាពេលកន្លងទៅរបស់
អតីតទាហានអាមេរិកក្នុងការផ្សះផ្សារស្នាមរបួសសង្គ្រាមរវាងប្រទេសទាំងពីរ។ រីឯ
 ខ្លួនវិញ លោក Chuck Searcy  អនុប្រធានអចិន្ត្រៃយ៍អង្គការអតីតទាហានអាមេរិក
ដើម្បីសន្តិភាពបានចែករំលែកថា សមាជិកអមដំណើលើកនេះមានអ្នកខ្លះមិនមែន
 ជាអតីតទាហានក៏ដោយ ប៉ុន្តែពួកគេនៅមានគោលដៅរួមគឺប្រឆាំងសង្គ្រាម មាន
បំណងផ្សះផ្សាស្នាមរបួសសង្គ្រាមនិងជម្រុញសន្តិភាព មិត្តភាពរវាងប្រទេសទាំងពីរ
 ។ សមាជិកអមដំណើរក៏បានចែករំលែកគោលបំណងស្វែងយល់អំពីដំណើរការដោះ
 ស្រាយបញ្ហាជាតិពុលពណ៌លឿងទុំ/ dioxin និងគ្រាប់បែកនៅវៀតណាមព្រមទាំងឲ្យ
 ដឹងថា លោកនឹងដាក់ចេញសំណើរគំាទ្ររាល់ការតស៊ូដណ្តើមយុត្តិធម៌សម្រាប់ជន
រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxinនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ