វៀតណាមនិងអាមេរិកប្រកាសកិច្ចសន្យាថ្មីដែលមានតម្លៃ ៧៣ លានដុល្លារសម្រាប់បោះសម្អាតជាតិគីមីពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa
(VOVWORLD) - នាថ្ងៃទី ៧ ខែមីនា នៅអាកាសយានដ្ឋាន Bien Hoa ខេត្ត Dong Nai ក្រសួងការពារប្រទេស - ទីភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាការជាតិដឹកនាំការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយសង្គ្រាមនៅវៀតណាម បានរួមសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក(USAID) រៀបចំពិធីប្រគល់វិញនូវផ្ទៃដីដែលបានបោះសម្អាតជាតិគីមីពុល dioxin នៅតំបន់ខាងលិច-ខាងត្បូងនៃអាកាសយានដ្ឋាន Bien Hoa (Dong Nai)។
ពិធីបើកសម្ពោធ និងប្រគលសួនឧទ្យានដែលបានបោះសម្អាតជាតិគីមីពុល dioxin។ (រូបថត៖ Duy Phương/VOV) |
នៅទីនេះ អគ្គនាយិការ USAID លោកស្រី Samantha Power បានប្រកាសថា បានបោះសម្អាតផ្ទៃដីចំនួនជិត ២៩.៤០០ម៉ែត្រការ៉េ (ជិត៣ហិកតា) ដែលត្រូវបំពុលដោយជាតិគីមីពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa និងប្រគល់ជូនភាគីវៀតណាមវិញ។ នេះគឺជាតំបន់ដំបូងគេនៅក្នុងអាកាសយានដ្ឋាន Bien Hoa ដែលត្រូវបានបោះសម្អាតជាតិគីមីពុល dioxin យ៉ាងពេញលេញ។
ក្នុងឱកាសនេះដែរ អគ្គនាយិការ USAID លោកស្រី Samantha Power រួមជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានប្រកាសកិច្ចសន្យាថ្មីមួយដែលមានតម្លៃ ៧៣ លានដុល្លារអាមេរិកដើម្បីបោះសម្អាតផ្ទៃដីនៅអាកាសយានដ្ឋានBien Hoa ។ យោងតាមកិច្ចសន្យានេះ ក្រុមហ៊ុនប្រព្រឹត្តិកម្មបរិស្ថាន Nelson Environmental Remediation USA នឹងធ្វើការរចនា សាងសង់ និងដំណើរការបណ្តាប្រព្រឹត្តិកម្មបោះសម្អាតដីធ្លីនិងធូលីបំពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa ។ ដំណាក់កាលទី ១ នឹងបោះសម្អាតដីនិងធូលីចំនួនជាង ១០០,០០០ ម៉ែត្រគូប ក្នុងចំណោមដីនិងនិងធូលីសរុបប្រហែល៥០០,០០០ម៉ែត្រគូបដែលត្រូវបំពុល dioxin។
គម្រោងដោះស្រាយជាតិគីមីពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa ត្រូវបានចាប់ផ្តើមនៅខែមេសាឆ្នាំ ២០១៩ ហើយគ្រោងនឹងអូសបន្លាយរយៈពេល ១០ ឆ្នាំ ដោយចំណាយថវិកាសរុបរហូតដល់ ៤៥០ លានដុល្លារ។ មកទល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលរួមចំណែកប្រាក់ចំនួន ១៦៣,២៥ លានដុល្លារអាមេរិក ក្នុងចំណោមទឹកប្រាក់សរុប ៣០០ លានដុល្លារដែលគ្រោងនឹងរួមវិភាគទានសម្រាប់គម្រោងនេះ៕