វៀតណាមនិងអាមេរិករៀបចំកិច្ចសន្ទនាអំពីសន្តិសុខថាមពលជាលើកដំបូង
(VOVWORLD) - នាថ្ងៃទី៣០ មីនា ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងក្រសួងការ បរទេសអាមេរិក បានរៀបចំកិច្ចសន្ទនាអំពីសន្តិសុខថាមពលជាលើកដំបូងនៅ ទីក្រុងហាណូយ។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Hoang Quoc Vuong ថ្លែងមតិក្នុងកិច្ចសន្ទនា |
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Hoang Quoc Vuong និងអ្នកជំនួយការរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Sandra Oudkirk បានធ្វើជាសហអធិបតីកិច្ចសន្ទនានេះ។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីលោក Hoang Quoc Vuong ឲ្យដឹងថា ដើម្បី ឆ្លើយតបនឹងតម្រូវការអំពីថាមពលសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀត ណាម គឺការជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិក៏ដូចជាប្រទេសដទៃ ក្នុងនោះ មានអាមេរិក ដើរតួនាទីដ៏សំខាន់។ ប៉ុន្តែ នាបច្ចុប្បន្ន កិច្ចសហប្រតិបតិ្តការរវាង វៀតណាមនិងអាមេរិកក្នុងវិស័យធានាសន្តិសុខថាមពល មិនទាន់សក្តិសមជា មួយនឹងសក្ដានុពលនៃប្រទេសទាំងពីរទេ។ ដោយហេតុនេះ លោក Hoang Quoc Vuong បានស្នើថា៖
“យើងអាចជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបតិ្តការថាមពលរវាងប្រទេស ទាំងពីរលើវិស័យជាច្រើន។ ជាក់ស្ដែងគឺក្នុងគម្រោងការណ៍រុករកនិងធ្វើអាជីវកម្ម ប្រេងឧស្ម័ន វិស័យចម្រាញ់គីមីឥន្ធនៈ កែច្នៃផលិតផលប្រេងឧស្ម័ន និងគម្រោង ការណ៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើការនាំចូលថាមពល ពិសេសគឺ ថាមពលប្រភេទថ្មីនៅវៀតណាម ជាដើម។ កិច្ចសន្ទនាថ្ងៃនេះ នឹងបើកចេញជំពូក ថ្មី ក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ក្នុងវិស័យថាមពល”។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink ឲ្យដឹង ថា អាមេរិកមានគោលបំណងចង់ធ្វើជាដៃគូសំខាន់របស់វៀតណាមក្នុងវិស័យ សន្តិសុខថាមពល ហើយសហគ្រាសថាមពលជួរមុខរបស់អាមេរិក ក៏មានគោល បំណងចង់មកវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រិសទ្ធភាពនៅវៀតណាមផង ដែរ៕