វៀតណាមនិងអាមេរិកសហការគ្នាលើបណ្តាកម្មវិធីស្តីពីការកាត់បន្ថយការគំរាមកំហែងជីវសាស្រ្ត
|
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សារណរវាងវៀតណាមជាមួយអាមេរិក
(រូបថត៖ Minh Long |
(VOVworld)- វៀតណាមនិងអាមេរិកសហការគ្នាលើបណ្តាកម្មវិធីស្តីពីការកាត់
បន្ថយការ គំរាមកំហែងជីវសាស្រ្ត។ អនុស្សារណយោគយល់គ្នានេះ ត្រូវបាន
រដ្ឋមន្ត្រីក្រសួងកសិ កម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat
និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Ted Osius ចុះហត្ថលេខា
នាថ្ងៃទី២២មិថុនានៅទីក្រុង ហាណូយ។ ថ្លែងមតិក្នុងពិធីនេះ លោក Cao Duc
Phat បានចាត់ទុកថា បញ្ហាសន្តិសុខ ជីវសាស្ត្រនាបច្ចុប្បន្នគឺត្រូវបានមជ្ឈដ្ឋាន
អន្តរជាតិយកចិត្តទុកដាក់ជាពិសេស សំដៅ បន្ធូស្រាលគ្រោះអាសន្នកើតមាន
ឡើងនិងការឆ្លងរោគជំងឺតាមរយៈទំនាក់ទំនងរវាងសត្វរុក្ខជាតិនិងប្រព័ន្ធអេកូ
ឡូស៊ី។លោក Cao Duc Phat បានសង្កត់ធ្ងន់ថា៖
“ដើម្បីបង្កើតឡើងរបៀងគតិយុត្តដ៏រឹងមាំនិងយូអង្វែងសម្រាប់សកម្មភាពសហ
ប្រតិបត្តិ ការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះ ភាគីទាំងពីរបានមើល
ឃើញនូវភាពចាំបាច់ មួយគឺត្រូវចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ
មួយ ដើម្បីបង្កើននិងពង្រីកនូវ សកម្មភាជាបន្ត។ យើងខ្ញុំសង្ឃឹមថា អនុស្សារណ
នេះនឹងជាគ្រឹះមួយសម្រាប់ភាគីទាំង ពីររឹតបន្តឹងកិច្ចសហប្រតិបត្តិការនាពេល
ខាងមុខ”។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius
បាន សង្កត់ធ្ងន់ថា អនុស្សារណនេះនឹងជួយឲ្យប្រទេសទាំងពីរបង្កើនការឃ្លាំ
មើលជំងឺលើ សត្វ រកឃើញជំងឺកើតមានឡើង ហើយគោលដៅចុងក្រោយគឺ
ធានាសុវត្ថិភាពសុខ ភាពរបស់ប្រជាជនវៀតណាមនិងជំនាន់ក្រោយៗទៀត
ផង៕