|
ទិដ្ឋភាពនៃពិធីបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួលគ្រប់គ្រងគ្រោះធម្មជាតិ
(រូបថត៖ស្ថានទូតអាមេរិក) |
(VOVworld) - នាថ្ងៃទី២ មិនា ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅវៀតណាម
លោកស្រី Susan Sutton និងតំណាងគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan ភាគ
ខាងត្បូងវៀតណាមបានបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួលគ្រប់គ្រងគ្រោះ
ធម្មជាតិសំដៅជួយលើកកំពស់សមត្ថភាពរបស់វៀតណាមក្នុងការងារទប់ទល់នឹង
គ្រោះធម្មជាតិនិងជួយឧបត្ថម្ភក្រុមប្រជាជនងាយរងគ្រោះដោយគ្រោះធម្មជាតិ។
មជ្ឈមណ្ឌលថ្មីនេះនឹងជួយសមត្ថកិច្ចតំបន់ក្នុងការជម្លៀសប្រជាជនចេញពីតំបន់
គ្រោះថ្នាក់ទំនុកបម្រុងគ្រឿងចាំបាច់ហើយទប់ទល់នឹងផលវិបាកដោយខ្យល់ព្យុះ។
នេះជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសម្របសម្រួលគ្រោះមហន្តរាយ
និងជម្រកជាច្រើនដែលអាមេរិកនិងវៀតណាមកំពុងសហការ កសាងឡើងសំដៅ
លើកកំពស់សមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយនៅតំបន់ ឆ្នេរសមុទ្រវៀត
ណាម៕