វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ
(VOVWORLD) - នារសៀលថ្ងៃទី ២១ មិថុនា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ មិថុនា។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ទទួលជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink។ (រូបថត៖ VNA) |
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ក៏បានពិភាក្សាអំពីវិធានការជាក់លាក់ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌទំនាក់ទំនងថ្មីនាពេលខាងមុខ ដែលក្នុងនោះ ឯកភាពបង្កើនការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រក្សាសន្ទុះអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជំនះពុះពារលើផលវិបាកដោយសង្រ្គាម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ... ព្រមទាំងជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា នវានុវត្តន៍ semiconductor និងការផ្លាស់ប្តូរថាមពលស្អាត។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ តាមនោះ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
ក្នុងដំណើរទស្សនកិច្ចនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Kritenbrink បានជួបធ្វើការជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ដើម្បីពិភាក្សាអំពីបញ្ហាក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក និងបញ្ហាផ្សេងទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕