វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ជួបសន្ទនាជាមួួយអនុប្រធានាធិបតី
អ៊ុយរឺហ្គាយ Danilo Astori (រូបថតៈVGP/Thành Chung)
|
(VOVworld)ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអ៊ុយរឺហ្គាយជាផ្លូវការចាប់ពីថ្ងៃទី
៨ដល់ថ្ងៃទី១០ធ្នូ តាមសេចក្តីអញ្ជើញរបស់អនុប្រធានាធិបតីអ៊ុយរឺហ្គាយ Danilo
Astori នាថ្ងៃទី៩ធ្នូឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានមាន ជំនួបសន្ទនាជាមួយប្រធានាធិបតី Jose Mujica និងថ្នាក់ដឹកនាំមួយចំនួនរបស់
អ៊ុយរឺហ្គាយ។ ក្នុងបណ្តាជំនួប ភាគីទាំងពីរបានវាយតម្លៃចំពោះស្ថានភាពអភិ វឌ្ឍន៌ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ឯកភាពគ្នាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ សហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកលើវិស័យជា
ច្រើនដូចជា កសិកម្ម អប់រំ វប្បធម៌ជាដើម ព្រមទាំងបន្តកិច្ចចរចារលើបណ្តាឯក សារសហប្រតិបត្តិការ បង្កើតក្រប់ខ័ណ្ឌគតិយុត្តងាយស្រួលសម្រាប់ទំនាក់ទំនង សហប្រតិបត្តិការយូរអង្វែង។ ភាគីទាំងពីរក៏បានសន្យាថា នឹងបង្កើនការគួបផ្សំ និងគំាទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគី សំដៅរួមចំណែកលើក កំពស់តួនាទីរបស់ប្រទេសនីមួយៗលើពិភពលោក។
ក្នុងក្រប់ខ័ណ្ឌនៃដំណើរទស្សនកិច្ច ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh បានធ្វើជាកាក្សិណសាក្សីពិធីចុះហត្ថលេខាឯកសារសហប្រតិបត្តិការថ្នាក់រដ្ឋាភិ
បាលនៃប្រទេសទាំងពីរ។ ក៏ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីការបរទេស Almagro បានប្រគល់កំណត់ទូតជូនដំណឹងអំពីសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ុយ
រឺហ្គាយដែលទទួលស្គាល់វៀតណាមមានខឿនសេដ្ឋកិច្ចទីផ្សារ៕