វៀតណាមនិងអ៊ីរង់ឆ្ពោះទៅគោលដៅលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី

          (VOV)_រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ​លោក 
Cao Duc Phat និង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង​ពាណិជ្ជ​កម្មអ៊ីរ៉ង់ Mehdi
Ghazanfari បានអ្វើអធិបតី​កិច្ចប្រជុំលើកទី ៨ គណះ​កម្មាធិការចម្រុះអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អ៊ីរ៉ង់ ដែល​បាន​ប្រព្រឹត្តទៅនៅទីក្រុងហាណូយ  នា
រសៀល ថ្ងៃទី ១៤ ឧសភា។នៅទីនេះ ​ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងកិច្ច សហប្រតិបត្តិការ ឆ្ពោះទៅគោលដៅលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី 
ឡើងដល់៥០០លានដុល្លារ​អាមេរិក/ឆ្នាំ។ ភាគីវៀតណាមស្នើអ៊ីរ៉ង់ ពិនិត្យមើល ការនាំចូលអង្ករ ស្បឿង​ម្ហូបអាហារ ​។ភាគី​អ៊ីរ៉ង់ មានគោល​បំណងនាំចូលពី វៀតណាម មុខទំនិញមួយចំនួនដូចជា÷ អង្ករ ត្រី ​កៅស៊ូ ស្បែកជើង…។ល។ និងស្នើភាគីវៀតណាមនាំចូលប្រេងឬសារជាតិ​គីមី​ប្រេង…ជាដើម។ បញ្ចប់
កិច្ច ប្រជុំ រដ្ឋមន្ត្រីទាំងពីររូប បានឯកភាពនិងចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនៃ សម័យប្រជុំលើកទី ៨ គណះកម្មាធិការ​ចម្រុះ​អំពិសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀត
ណាមនិង អ៊ីរ៉ង់ ជាមួយបណ្ដាការ​សន្យា​និងការផ្តើមគំនិតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ