វៀតណាមនិងអាល្លឺម៉ង់ដំណើរកិច្ចប្រជុំក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រលើកទី៣

វៀតណាមនិងអាល្លឺម៉ង់ដំណើរកិច្ចប្រជុំក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រលើកទី៣ - ảnh 1
វៀតណាមនិងអាល្លឺម៉ង់ដំណើរកិច្ចប្រជុំក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រ 

(VOV)_អនុវត្តតាមកិច្ចព្រមព្រៀង រវាងក្រសួងការបរទស នៃប្រទេសទាំងពីរ
 អនុរដ្ឋមន្ត្រីក្រសួងការបរទេស​អាល្លឺម៉ង់ លោក Markus Ederer បានអញ្ជើញ​ជា​អធិ
បតី កិច្ចប្រជុំ ក្រុមបញ្ជាណែនាំយុទ្ធសាស្ត្រ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់-វៀតណាម លើកទី៣។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាព​អំពីទិសដៅ
 និងវិធានការនានា ដើម្បីជំរុញការអនុវត្តគំរោងការណ៍ និងផែនការសហប្រតិបត្តិការធំៗ រវាងវៀតណាមនិងអាល្លឺម៉ង់ នាពេលខាងមុខនេះ ពិសេសគឺក្នុងវិស័យ៖ សហ
ប្រតិតបត្តិការនយោបាយយុទ្ធសាស្ត្រ ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល 
និងយុត្តិធម៌។

          ភាគីអាល្លឺម៉ង់ សន្យាគាំទ្រវៀតណាមបង្កើនទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ
ជាមួយ EU ជំរុញបណ្ដាប្រទេស EU អនុម័តលើកិច្ចព្រមព្រៀង និង​សហប្រ​តិ​បត្តិការ
និងដៃគូ (PCA)  គាំទ្រ EU ទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សាររបស់​វៀតណាម។ 

          ស្ដីពីបញ្ហានៅសមុទ្រខាងកើត អាល្លឺម៉ង់បានអះអាងជាថ្មីម្តង់​ទៀតថា៖ ប្រឆាំង
ជំទា​​ស់​ការប្រើប្រាស់អំពើហិង្សា និងសកម្មភាព​ដោយឯកតោភាគី ដើម្បីផ្លាស់ប្តូរថ្មី
ស្ថានភាពដើម បង្ក​អស្ថិរភាព​ក្នុងតំបន់ គាំទ្រការដោះស្រាយជំលោះដោយ​ស​ន្តិវិធី
 ដោយផ្អែកទៅលើច្បាប់អន្តរជាតិ៕​​

ប្រតិកម្មទៅវិញ

ផ្សេងៗ