វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឹម៉ង់លោក Doan Xuan Hung ថ្លែងមតិ

(VOVworld)-សិក្ខាសាលា “យថាទស្សន៍ដ៏ធំធេងក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជ
កម្ម វៀតណាម-អាល្លឺម៉ង់និងតួនាទីរបស់អង្គភាពអាជីវកម្មវៀតណាមនៅអាល្លឺម៉ង់”
បាន បើកនាថ្ងៃទី២២មិថុនានៅ ទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង។ សិក្ខសាលា
នេះសំដៅ លើកទឹកចិត្តអាជីវករវៀតណាមនៅអាល្លឺម៉ង់ឲ្យចូលរួមដើរតួនាទីជា
ស្ពានផ្សាភ្ជាប់ទំនាក់ ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅសិក្ខា
សាលានេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាល្លឹម៉ង់លោក Doan Xuan Hung
បានឲ្យដឹងថា នឹងប្រមូលផ្តុំនូវ លទ្ធផលរួមនៃសិក្ខាសាលានេះ ដាក់ជូននាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលដើម្បីមានការ បញ្ជាណែនាំឲ្យក្រសួងស្ថាប័នទាក់ទិនមានវិធានការ
ជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ស្ថាន
ទូតវៀតណាមត្រៀមខ្លួនជាស្រេច ជួយ ឧបត្ថម្ភអង្គភាពអាជីវកម្មនៅអាល្លឺម៉ង់
មកទស្សនាតំបន់មួយចំនួននៅវៀតណាម សំដៅ ស្វែងរកឱកាសសហប្រតិបត្តិ
ការធ្វើអាជីវកម្មនិងវិនិយោគ​​ តាមនោះរួមចំណែក ជម្រុញទំនាក់ទំនងលើគ្រប់
វិស័យរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ