វៀតណាមនិងអាល្លឺម៉ងស្វែងរកឱកាសជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

វៀតណាមនិងអាល្លឺម៉ងស្វែងរកឱកាសជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាម ពលអាល្លឺម៉ង់ Beckmeyer ថ្លែងមតិក្នុុងសិក្ខាសាលា

(VOVworld)-នាថ្ងៃទី២២មិថុនានៅទីក្រុងប៊ែកឡាំងស្ថានទូតវៀតណាមបានរៀប
​ចំសិក្ខាសាលាសេដ្ឋកិច្ច ស្តីពី ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-អាល្លឺ
ម៉ងនាប៉ុន្មានឆ្នាំខាងមុខ៖សក្តានុភាព ឱកាស យថាទស្សន៍និងវិធានការជម្រុញ។
 សិក្ខាសាលានេះ ជាឱកាសសម្រាប់អ្ន​ករៀបចំគោលនយោបាយ គ្រប់គ្រងសេដ្ឋ
កិច្ចនិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ត្រូវក្រឡែកមើលឡើងវិញ នូវសក្តានុ
 ភាពធំធេង និងការវាយតម្លៃភាពងាយស្រួល ការសាកល្បងនិងវិធានការទាក់ទង
 ផ្ទាល់ទៅនឹងទីផ្សាររបស់គ្នាទៅវិញទៅមក តាមនោះ ពិភាគ្សាទៅលើរាល់វិធានការ
 សំដៅលើកកំពស់ថែមទៀតប្រសិទ្ធិភាពសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស
ទាំងពីរ។​តាមការវាយតម្លៃរបស់តំណាងចូលរួមថា បច្ចុប្បន្ន អាល្លឺម៉ង់ជាដៃគូរ
ពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងសហភាពអឺរ៉ុប EU ហើយក៏ជាវិនិយោគិន
 ឈរលំដាប់ទី៥នៅវៀតណាមដោយមានគម្រោងការវិនិយោគនៅវៀតណាម
ឡើងដល់៦០០គំរោង ប៉ុន្តែតម្លៃប្រាក់ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម
និងអាល្លឺម៉ង់នាបច្ចុប្បន្ន មិនទាន់សក្តិសមទៅនឹងសក្កានុភាពរបស់ប្រទេសទាំងពីរ
 នៅឡើយ។​ចូលរួមក្នុងសិក្ខាសាលានេះ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាម
 ពលអាល្លឺម៉ង់ Beckmeyerបានចាត់ទុកថា គោលដៅដែលបានដាក់ចេញសម្រាប់
ភាគីទាំងពីរគឺបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង២០លានដុល្លារអាមេរិក
ក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ