វៀតណាមនឹងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

(VOVWORLD) -នៅទីស្នាក់ការក្រសួងពាណិ ជ្ជកម្ម អាល់ហ្សេរីនាថ្ងៃទី១៤វិច្ឆិកា លោក Mohamed Benmeradi រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម អាល់ហ្សេរី បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru និង ទីប្រឹក្សាពាណិជ្ជ កម្មវៀតណាម លោក Hoang Duc Nhuan។
វៀតណាមនឹងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម - ảnh 1 វៀតណាមនឹងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសហប្រតិ បត្តិការ ពាណិជ្ជកម្មទ្វេភាគីនាពេលកន្លងទៅ ក៏ដូចជាដាក់ចេញទិសដៅសម្រាប់ដោះ ស្រាយរាល់បញ្ហានៅសេសសល់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មបច្ចុប្បន្ននិងអនាគត។ ភាគីទាំងពីរបានឯកភាព បន្តពង្រឹងក្របខ័ណ្ឌច្បាប់ដូចជារៀបចំជំនួបចរចារ និងចុះហត្ថលេខាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៤) ឲ្យសមស្របជាមួយស្ថានភាពជាក់ស្តែង បង្កើត ក្របខ័ណ្ឌច្បាប់និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនានាចូលរួមបណ្តាព្រឹត្តិការណ៍រពាណិជ្ជ កម្មរបស់ប្រទេសនីមួយៗផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ