វៀតណាមនិងអេស្តូនីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVworld)-នាថ្ងៃទី៥ធ្នូ អនុរដ្ឋមន្ត្រីការបរទេស អេស្តូនី Vaino Renat បានមកបំពេញ
ទស្សនកិច្ចនៅវៀតណាមនិងចូលរួមជំនួបពិគ្រោះយោបល់នយោបាយជាមួយអនុរដ្ឋ
មន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son។ នៅទីនេះ អនុរដ្ឋមន្ត្រីការបរទេស
អេស្តូនី Vaino Renat បានអអះអាងថា រដ្ឋាភិបាលអេស្តូនីគាំទ្រវៀតណាមបង្កើនកិច្ច
សហប្រតិបត្តិការជាមួយ EU ហើយនឹងជម្រុញយ៉ាងឆាប់ការចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងចាត់ទុកថា ការអនុវត្តកិច្ចព្រម
ព្រៀងនេះនាពេលខាងមុខ នឹងរួមចំណែកជម្រុញទំនាក់ទំនងលើគ្រប់វិស័យរវាងប្រ
ទេសទាំងពីរ។ អនុរដ្ឋមន្ត្រីការបរទេសអេស្តូនី Vaino Renat បានគាំទ្រទស្សនៈរបស់
វៀតណាមក្នុងការដោះស្រាយរាល់ជម្លោះ រួមទាំងបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី
ឈរលើមូលដ្ឋានអន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២ ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅ
សមុទ្រខាងកើត។
ក្នុងដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីការបរទេសអេស្តូនី Vaino Renat រួម
ជាមួយគណៈកម្មាធិការអង្គភាពអាជីវកម្មទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចមួយចំនួន
នៅទីក្រុងហាណូយ៕