វៀតណាមនិងអេស្តូនីសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត​សកល Covid-19

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh បានជំរាបជូនអំពីរាល់វិធានការ ដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងសកម្ម និងរាល់លទ្ធផលជាវិជ្ជមាន ដែលទទួលបានក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងរក្សាយ៉ាងរឹងមាំនូវស្ថិរភាពសេដ្ឋកិច្ច ធានាបាននូវកំណើនសម្រាប់ដំណាក់កាលក្រោយ COVID – 19។
វៀតណាមនិងអេស្តូនីសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត​សកល Covid-19 - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh

នាថ្ងៃទី ២៩ មេសា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនី លោក Urmas Reinsalu ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh បានជំរាបជូនអំពីរាល់វិធានការ ដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងសកម្ម និងរាល់លទ្ធផលជាវិជ្ជមាន ដែលទទួលបានក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងរក្សាយ៉ាងរឹងមាំនូវស្ថិរភាពសេដ្ឋកិច្ច ធានាបាននូវកំណើនសម្រាប់ដំណាក់កាលក្រោយ COVID – 19។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិសោធន៍ជាមួយ អេស្តូនី ហើយរួមជាមួយអេស្តូនីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុញថយក្រោយជំងឺរាតត្បាត ដូចជាដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ