វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសហជីព

វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសហជីព - ảnh 1
វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសហជីព

          (VOV)_​នារសៀលថ្ងៃទី៤ មករា នៅទីក្រុងហាណូយ គណៈប្រតិភូ​សហព័ន្ធ
ពលករ ​វៀតណាម ដឹកនាំដោយលោក Dang Ngoc Tung បានជួបសន្ទនាជាមួយគ
ណៈប្រតិភូក្រុមប្រឹក្សាសហជីពអ៊ូស្ត្រាលី ដឹកនាំដោយលោកស្រី Ged Kearney ជា
ប្រធានក្រុមប្រឹក្សា។ នៅទីនេះ លោក Dang Ngoc Tung បានចែករំឡែកអំពីព័ត៍មាន
ស្ដីអំពីសកម្មភាពរបស់សហជីពវៀតណាម​ និងភារកិច្ចស្នូលនៃមហាសន្និបាតលើក
ទី១១របស់សហជីពវៀតណាម។ ទន្ទឹមនឹងនោះ លោកក៏បានវាយតំលៃ និងមាន
គោលបំណងថាដំណើរទស្សន​កិច្ច​លើក​នេះនឹងរួមចំណែកបង្កើនបន្ថែមចំណង
សាមគ្គីភាព ទំនាក់ទំនងសហប្រតិបត្តិការ​រវាងចលនាពលករ និងសហជីពរវាង
ប្រទេសទាំងពីរ។

          រីឯខ្លួនវិញដោយមាន មោទនភាពចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ
រវាងសហជីពនៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងទៅ លោកស្រី Ged Kearney
 មាន​គោលបំណងថា៖នាពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីក
ទំនាក់ទំ​នងដ៏ល្អប្រសើរនេះតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ