វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin

(VOVworld)-នារសៀលថ្ងៃទី២០មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក
 Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីស្រាអែល
 លោក Reuven Ruvi Rivlin ។​នៅទីនេះ លោក Nguyen Xuan Phuc មានបំណង
ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅទំហំពាណិជ្ជកម្មទ្វេភាគីពីកម្រិត
១,៣ពាន់លានដុល្លារអាមេរិកនាបច្ចុប្បន្នឡើងដល់៣ពាន់លានដុល្លាអាមរិកក្នុង
ប៉ុន្មានឆ្នាំខាងមុខ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា
ភាគីទាំងពីរគប្បីខិតខំប្រឹងប្រែងអនុវត្តការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
វៀតណាម-អ៊ីស្រាអែលដោយផ្តោតសំខាន់លើបណ្តាអាទិភាពនិងផលប្រយោជន៍
របស់គ្នាទៅវិញទៅមក សំដៅបង្កើតឡើងក្របខ័ណ្ឌសហប្រតិបត្តិការយូរអង្វែង។
លោក Nguyen Xuan Phuc ក៏បានស្នើឲ្យអ៊ីស្រាអែលសហការជាមួយវៀតណាមក្នុង
 ការដោះស្រាយជាតិគីមីពុលព័ត៌លឿងទុំ/dioxinនៅក្នុងដីតាមកន្លែងមួយចំនួនដែល
រងផលប៉ះពាល់ ដោយសង្គ្រាមបន្សល់ទុក។ លោកនាយករដ្ឋមន្ត្រីមានបំណងថា
 អ៊ីស្រាអែលនឹង បញ្ចូនជំនាញការមកជួយវៀតណាមលើវិស័យចាប់ផ្តើមអាជីពនៅ
មូលដ្ឋានផលិតកម្ម និងមហាវិទ្យាល័យនានារបស់វៀតណាម ព្រមទាំងស្នើឲ្យភាគី
អ៊ីស្រាអែលបង្កលក្ខណៈងាយ ស្រួលសម្រាប់តំបន់នានារបស់វៀតណាមមានឱ
កាសសហប្រតិបត្តិការជាមួយដៃគូ អ៊ីស្រាអែលនិងលើកទឹកចិត្តឲ្យសហគ្រាសរបស់
អ៊ីស្រាអែលមកធ្វើការវិនិយោគនៅ វៀតណាម។

        រីឯខ្លួនវិញ ប្រធានាធិបតីលោក Reuven Ruvi Rivlin បានសង្កត់ធ្ងន់ថា អ៊ីស្រា
 អែលជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយទ្វីបអាស៊ី ដែលក្នុងនោះ
 មានអាស៊ាន និងចាត់ទុកវៀតណាមជាប្រទេសមានតួនាទីសំខាន់ក្នុងអាស៊ានផង
ដែរ។ ប្រធានាធិបតីអ៊ីស្រាអែលមានបំណងចែករំលែកបទពីសោធន៍លើវិស័យអប់រំ
និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បច្ចេកវិទ្យាអាវកាស សន្តិ
សុខការពារជាតិជាមួយវៀតណាម។ លោក Reuven Ruvi Rivlin បានស្នើឲ្យភាគី
ទាំងពីរ ជម្រុញកិច្ចចរចារដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិ
ជ្ជកម្មសេរីវៀតណាមនិងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ