វៀតណាមនិងអ៊ីស្លង់ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត
|
វៀតណាមនិងអ៊ីស្លង់ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត (VNP) |
Vovworld-អនាគតនៃថាមពលស្អាតជាប្រធានបទនៃសិក្ខាសាលាដោយស្ថាប័ន
ពន្លឿនវិនិយោគពាណិជ្ជកម្មសាធារណៈរដ្ឋអ៊ីស្លង់និងសភាពាណិជ្ជកម្មនិង
ឧស្សាហកម្មវៀតណាម (VCCI) សហការរៀបចំនាថ្ងៃទី៥វិច្ឆិកានៅក្រុងហាណូយ។
ថ្លែងមតិនៅសិក្ខាសាលានេះប្រធានាធិបតីអ៊ីស្លង់ Olafur Grimsson បានចាត់ទុកថា
ការអភិវឌ្ឍន៍ថាមពលបាននាំមកផលប្រយោជន៍ជាច្រើនសំរាប់វៀតណាមក្នុងដំណើរ
ការផ្លាស់ប្តូរថាមពល។ ហេតុនេះហើយវៀតណាមនិងអ៊ីស្លង់ត្រូវបង្កើនកិច្ចសហប្រតិ
បត្តិការក្នុងវិស័យនេះ។ ផ្លាស់ប្តូរអំពីស្ថានភាពប្រើប្រាស់ប្រភពថាមពលនៅវៀត
ណាម ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានចាត់ទុកថា ភាគីទាំងពីរមានសក្ដានុ
ភាពជាច្រើនក្នុងការអាជីវកម្មប្រើប្រាស់ថាមពលកកើតឡើងវិញ។ នេះជាវិស័យដែល
វៀតណាមយកចិត្តទុកដាក់ ជាងនេះទៅទៀតវៀតណាមកំពុងស្ថិតក្នុងដំណាក់កាល
វាយតំលៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលនិងត្រៀមឲ្យយុទ្ធសាស្ត្រថាមពលក្នុង
ដំណាក់កាលថ្មី៕