វៀតណាមនិងអ៊ូហ្គង់ដា គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា នៅរដ្ឋធានី Kampala ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភានៃប្រទេសម្ចាស់ផ្ទះអ៊ូហ្គង់ដា Anita Annet Among។

វៀតណាមនិងអ៊ូហ្គង់ដា គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា Ugandan Anita Annet Among (រូបថត៖ Nhat Anh/TTXVN)

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ូហ្គង់ដា ជាពិសេសលើវិស័យនយោបាយ - ការទូត កិច្ចសហប្រតិបត្តិការសភា សេដ្ឋកិច្ច កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ...។

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិបញ្ញត្តិរវាងរដ្ឋសភា និងគណៈកម្មាធិការរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញការសម្របសម្រួល ចែករំលែកតួនាទី និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងអន្តរសភា ដូចជាចលនាមិនចូលបក្សសម្ព័ន្ធ និងសហភាពអន្តរសភា (IPU)  សិក្សាស្រាវជ្រាវពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ