វៀតណាមនិងអាហ្រ្វិកខាងត្បូង បន្តពង្រឹងប្រសិទ្ធភាពនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ
(VOVWORLD) - ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ពង្រឹងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់ ព្រមទាំងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu និងអនុរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិអាហ្វ្រិកខាងត្បូង Candith Mashego-Dlamini ធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ (រូបថត៖ Quang Hoa) |
នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu និងអនុរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងអាហ្វ្រិកខាងត្បូង Candith Mashego-Dlamini បានធ្វើជាសហប្រធានសម័យប្រជុំលើកទី ៥ នៃវេទិកាភាពជាដៃគូអន្តររដ្ឋាភិបាលវៀតណាមនៅអាហ្វ្រិកខាងត្បូង ស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌ក្នុងទម្រង់អនឡាញ។
នៅក្នុងវេទិកានេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង ចាប់តាំងពីកិច្ចប្រជុំលើកទី ៤ លើវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា យុត្តិធម៌ ទេសចរណ៍ បរិស្ថាន ... ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីលើកកំពស់ប្រសិទ្ធភាពនិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ពង្រឹងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់ ព្រមទាំងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីសក្តិសមទំនាក់ទំនងនយោបាយល្អ និងទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ តាមនោះ ភាគីទាំងពីរបានអះអាងថា នឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីពង្រីកទំហំ និងរចនាសម្ព័ន្ធនៃការផ្លាស់ប្តូរពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ យុត្តិធម៌ បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល ... ទន្ទឹមនឹងនោះ ស្នើឱ្យសិក្សាពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលត្រូវការនិងសក្តានុពលរបស់ភាគីទាំងពីរ ដូចជា សំណង់ ពត៌មាន ទំនាក់ទំនង កម្លាំងពលកម្ម...។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់នៅអាហ្រ្វិកខាងត្បូង គ្រោងនឹងបើកនៅឆ្នាំ ២០២៤ និងបានចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៥ នៃវេទិកាភាពជាដៃគូអន្តររដ្ឋាភិបាលវៀតណាម-វៀតណាមតាមទម្រង់អនឡាញ៕