វៀតណាមនឹងអាហ្វ្រិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍

វៀតណាមនឹងអាហ្វ្រិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Le Huy Hoang ថ្លែងមតិក្នុងពិធីបើក

(VOVworld)-វេទិការផ្សព្វផ្សាយពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍វៀតណាម-
អាហ្វ្រិកខាងត្បូងទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង Johannesburg របស់អាហ្វ្រិក
ខាង ត្បូង។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាង
ត្បូង លោក Le Huy Hoang បានសង្កត់ធ្ងន់ទៅលើការសន្យារបស់រដ្ឋាភិបាលវៀត
ណាម ដោយ បន្តរួមដំណើរជួយឧបត្ថម្ភអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរ
ពង្រីកសក្កានុភាព និងប្រៀបខ្លាំង ខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ពី ១,២ ពាន់លានដុល្លារអាមេរិកនាបច្ចុប្បន្នឡើងដល់៣ពាន់លានដុល្លារអាមេរិក
ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។នៅក្នុងវេទិការនេះ អង្គភាពអាជីវកម្មវៀតណាមនិង
អាហ្វ្រិកខាងត្បូង ក៏ បានពិភាគ្សាអំពីវិធានការដោះស្រាយរាល់ការជំពាក់ជំពិន
ជម្រុញ បញ្ហាបែបបទរដ្ឋបាល ផ្តល់លិខិតអនុញ្ញាតវិនិយោគ របៀបស្វែងរកព័ត៌
មានអំពីដៃគូ ដើម្បីធានានូវទំនាក់ទំនងអាជីវកម្មមានការជឿទុកចិត្តនិងយូរ
អង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ