វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ចកម្ម

វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ចកម្ម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលាស្ដីពីការពន្លឿនពាណិជ្ចកម្មវៀតណាម-អាហ្រ្វិកខាងត្បូង (រូបថត៖Vietnam+)


(VOVworld) - នាថ្ងៃទី២៥ កក្កដា នៅទីក្រុង Johannesburg ស្ថានទូតវៀតណាមប្រចាំ
នៅអាហ្វ្រិកខាងត្បូងសហការជាមួយសភាពាណិជ្ចកម្មនិងឧស្សហកម្មនៃទីក្រុងនេះ បានរៀបចំសិក្ខាសាលាស្ដីពីការពន្លឿនពាណិជ្ចកម្មរវាងប្រទេសទាំង២។ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Le Huy Hoang និងតំណាងក្រសួងឧស្សហ
ពាណិជ្ចកម្មអាហ្វ្រិកខាងត្បូងលោកស្រី Zanele Mkhize ធ្វើសហអធិបតីសិក្ខាសាលា
នេះ។ថ្នាក់ដឹកនាំទាំង២រូបនេះ បានឆ្លើយបណ្ដាសំនួររបស់អង្គភាពអាជីវកម្មអាហ្រ្វិក
ខាងត្បូងក៏ដូចជាវៀតណាម ដែលទាក់ទិនដល់សក្ដានុភាព ទំហំទីផ្សារ តំលៃ ព័ន្ធដា គោលនយោបាយអនុគ្រោះអំពីការនាំចេញនាំចូល បែបបទទូទាត់ ព្រមទាំងចែក
រំលេកបទពិសោធន៍ក្នុងការដោះស្រាយ​ហនិភ័យដែលអាចកើតឡើង។ក្រោយកិច្ច
ប្រជុំរួមអង្គភាពនៃប្រទេសទាំង២បានមានជំនួបសន្ទនាតាមក្រុម សំដៅស្វែងយល់
បន្ថែមអំពីព័ត៏មានបែបបទដើម្បីជំរុញឱកាសសហប្រតិបតិ្តការជាក់ស្ដែងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ