វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនការផ្សាភា្ជប់សហគ្រិន


វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនការផ្សាភា្ជប់សហគ្រិន - ảnh 1
វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនការផ្សាភា្ជប់សហគ្រិន (VNA)

(VOVworld) – នាថ្ងៃទី ៣០ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាង
 ត្បូង Vu Van Dung បានជួបធ្វើការជាមួយតំណាងនៃសាភាឧស្សាហពាណិជ្ជកម្ម
 Durban  (DCCI) របស់អាហ្វ្រិកខាងត្បូង លោកស្រី Alta Keyter  ដើម្បីផ្លាស់ប្តូរអំពី
បញ្ហាសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូងនិយាយរួម និងរវាង
ស្ថានទូតវៀតណាមជាមួយ DCCI និយាយដោយឡែក។ លោក Vu Van Dung បាន
ឲ្យដឹងថា៖ ក្នុងឋានៈជាប្រទេសប្រធាន APEC ២០១៧ វៀតណាម នឹងមានសកម្ម
ភាពចំនួន ២០០ ក្នុងនោះគឺសន្និសីទកំពូលបណ្ដាខឿនសេដ្ឋកិច្ច APEC នាចុងឆ្នាំ
 ២០១៧។ ក្រៅពីនោះ វៀតណាមនឹងរៀបចំវេទិកាសេដ្ឋកិច្ច ពាណិជ្ជកម្មដើម្បីជំរុញ
កំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយនេះក៏ជាឱកាសដើម្បី មជ្ឈដ្ឋានសហគ្រិន Durban
និងអាហ្វ្រិកខាងត្បូងចូលរួមដើម្បីបង្កើនការតភ្ជាប់ ជាមួយមជ្ឈដ្ឋានសហគ្រិន
តំបន់អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ រីឯខ្លួនវិញ លោកស្រី Alta Keyter នាយិកា marketing
 និងផ្សព្វផ្សាយ តំណាងឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំ DCCI បានឲ្យដឹងថា៖ នាពេលខាង
មុខ DCCI នឹងអនុវត្តបច្ចុប្បន្នកម្មព័ត៌មានអំពី ទំនិញទេសចរណ៍ក៏ដូចជាផ្សារ
ណាត់ការតាំងពិពណ៌នៅវៀតណាម ព្រមទាំង​ផ្លាស់ប្តូរយ៉ាងសកម្មព័ត៌មានជាមួយ
ការិយាល័យតំណាងពាណិជ្ជកម្មវៀតណាម ប្រចាំនៅអាហ្វ្រិកខាងត្បូងដើម្បីជួយ
សហគ្រាសអាហ្វ្រិកខាងត្បូងមានឱកាស ស្វែងយល់ថែមទៀតទីផ្សារវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ