វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ

(VOVWORLD) -តំណាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឧទ្ទេសនាមអំពីប្រៀបខ្លាំង និងសក្ដានុពលសហប្រតិបត្តិការរបស់វៀតណាមលើគ្រប់វិស័យ
វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនាធរុកិច្ចវៀតណាម - អាហ្រ្វិកខាងត្បូង 
(រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃវេទិកាដៃគូអន្តររដ្ឋាភិបាល វៀតណាម - អាហ្រ្វិកខាងត្បូងលើកទី ៤ នោះ នាថ្ងៃទី ១៣ ខែមិនានៅទីស្នាក់ការសភាពពាណិជ្ជកម្ម និង ឧស្សាហកម្ម (CCCI) Cape Town ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានរួមសហការជាមួយស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមរៀបចំកិច្ចសន្ទនាធរុកិច្ចវៀតណាម - អាហ្រ្វិកខាងត្បូង និងការជំរុញពាណិជ្ជកម្មនៅប្រទេសអាហ្វ្រិកខាងត្បូងនេះ។

អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Cuong បានលើកច្បាស់អំពីមូលហេតុសំខាន់ៗចំនួន ៤ ដែលជួយឲ្យវៀតណាមក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ ដែលរួមមាន៖ ស្ថិរភាពនយោបាយសេដ្ឋកិច្ច  សេដ្ឋកិច្ចវៀតណាមកាន់តែធ្វើសមាហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោកយ៉ាងស៊ីជម្រៅថែមទៀត  វៀតណាមមានប្រភពធនជានមនុស្សដែលមានគុណភាពកាន់តែខ្ពស់  រដ្ឋាភិបាលវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីជំរុញបរិយាកាសវិនិយោគ សហប្រតិបត្តិការ និងពាណិជ្ជកម្ម។ លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែនៅមិនទាន់សក្តិសមនឹងសក្ដានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើយ។ ហេតុដូច្នេះហើយ ប្រទេសទាំងពីរគប្បីជំរុញការអនុវត្តន៍ជាក់ស្ដែងសក្តានុពលសហប្រតិបត្តិការរវាងសហគ្រាសនៃភាគីទាំងពីរ ដើម្បីខិតខំប្រឹងប្រែងទទួលឲ្យបានគោលដៅនេះ។

ក៏នៅក្នុងកិច្ចសន្ទនានេះ តំណាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឧទ្ទេសនាមអំពីប្រៀបខ្លាំង និងសក្ដានុពលសហប្រតិបត្តិការរបស់វៀតណាមលើគ្រប់វិស័យដូចជា កសិកម្ម សេវាកម្ម និងទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ