|
សម័យប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ឥណ្ឌាលើកទី៨ |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអេហ្ស៊ីបចាប់ពីថ្ងៃទី២២
ដល់ទី២៥ ឧសភា នាថ្ងៃទី២៤ ឧសភា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
លោក Vu Hong Nam រួមជាមួយសមភាគីអេហ្ស៊ីបលោក Yesir Morad បានធ្វើអធិបតី
នៅសម័យប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-អេហ្ស៊ីបលើកទី៨។នៅ
សម័យប្រជុំនេះ បានប្រមូលផ្ដុំពិភាគ្សាអំពីវិធានការណ៍បង្កើនកិច្ចសហប្រតិបតិ្តការ
លើគ្រប់វិស័យរវាងប្រទេសទាំង២ ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច និង
វប្បធម៌។ភាគីទាំង២បានឯកភាពជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធ
ភាពថែមទៀតក្នុងវិស័យសេដ្ឋកិច្ច ឲ្យសក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អ
ប្រសើរនាបច្បុប្បន្ន។នាថ្ងៃដដែល លោកអនុរដ្ឋមន្រ្តី Vu Hong Nam ក៏បានជួប
សន្ទនាជាមួយរដ្ឋមន្រ្តី ក្រសួងសហប្រតិបតិ្តការអន្តរជាតិអេហ្ស៊ីបលោក Anwar
El Ehwany ផងដែរ៕