វៀតណាមនិងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម

(VOVWORLD) - វៀតណាមនិងអេហ្ស៊ីបជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសក្តិសមនឹងសក្ដានុភាពនិងឧត្តមភាពនៃប្រទេសនី មួយៗ។
វៀតណាមនិងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំ

នោះគឺការអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀត ណាមលោក Cao Quoc Hung និងអនុរដ្ឋមន្រ្តីទីមួយក្រសួងឧស្សាហពាណិជ្ជកម្មអេហ្ស៊ីបលោក Said Abdullah ក្នុងសម័យប្រជុំលើកទី១អនុគណៈកម្មការបច្ចេកទេសពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម-អេហ្ស៊ីប នៅទីក្រុង គែ នាថ្ងៃទី២២ មេសា។

        នៅសម័យប្រជុំ ថ្នាក់ដឹកនាំក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីរបានអះអាងថា វៀតណាមនិងអេហ្ស៊ីបមានសក្ដានុភាពជាច្រើនក្នុងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម ហើយត្រូវតែខំប្រឹងប្រែងថែមទៀត ដើម្បីនាំទំហំពាណិ ជ្ជកម្មទ្វេភាគីឲ្យឆាប់ឡើងដល់ទៅគោលដៅ១ពាន់លានដុល្លាអាមេរិក។

        ភាគីទាំងពីរចាំបាច់ត្រូវម្ចាស់ការធ្វើពិពិធកម្មមុខទំនិញនាំចេញ តាមតម្រូវ ការនិងឧត្តមភាពនៃប្រទេសនីមួយៗ។ អេហ្ស៊ីបជួយឧបត្ថម្ភវៀតណាមនាំចេញទំនិញទៅកាន់ទីផ្សារបណ្ដាប្រទេសអ៊ីស្លាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ