វៀតណាមនិងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យជាច្រើន

(VOVWORLD) - ប្រធានសម្ព័ន្ធក្រុមហ៊ុន Essar បានសន្យាបង្កើតក្រុមសកម្មភាពដើម្បីស្រាវជ្រាវពីលទ្ធភាពវិនិយោគនៅវៀតណាម។
វៀតណាមនិងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យជាច្រើន - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា នៅវិមានរដ្ឋសភាឥណ្ឌា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាឥណ្ឌាលោក Venkaiah Naidu បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងការិយាល័យរដ្ឋសភាវៀតណាមនិងការិយាល័យសភាជាន់ទាបឥណ្ឌា លើវិស័យបណ្ណាល័យនិងទូរទស្សន៍រដ្ឋសភា។

នាថ្ងៃដដែល ក្នុងជំនួបជាមួយមហាសេដ្ឋី Prashant Ruia ប្រធានសម្ព័ន្ធក្រុមហ៊ុន Essar Group ដែលជាសម្ព័ន្ធក្រុមហ៊ុនគ្រួសារពហុឧស្សាហកម្មដែលមានតម្លៃទីផ្សារប៉ាន់ស្មានប្រហែល ១៥ ពាន់លានដុល្លារ និងប្រាក់ចំណេញប្រចាំឆ្នាំប្រហែល ២.២ ពាន់លានដុល្លារ ប្រធានរដ្ឋសភា Vuong Dinh Hue បានអំពាវនាវឲ្យ Essar ពង្រីកការវិនិយោគរបស់ខ្លួននៅវៀតណាម និងស្វាគមន៍ចំពោះបំណងចង់បណ្តាក់ទុនក្នុងវិស័យឧស្សាហកម្មគីមីឥន្ធនៈ។ ប្រធានសម្ព័ន្ធក្រុមហ៊ុន Essar បានសន្យាបង្កើតក្រុមសកម្មភាពដើម្បីស្រាវជ្រាវពីលទ្ធភាពវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ