វៀតណាមនិងឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ
(VOVWORLD) - ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមេសា លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាតបតាមការ អញ្ជើញរបស់ទីប្រឹក្សាសន្តិសុខជាតិលោក Ajit Kumar Doval។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកនាយឧត្តមសេនីយ៍ To Lam ក្នុងជំនួបជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Jagdeep Dhankhar។ (រូបថត៖ ANI) |
នាថ្ងៃទី ១០ មេសា ក្នុង ជំនួបទ្វេភាគីនៅទីក្រុងញូដេលី លោកនាយឧត្តមសេនីយ៍ To Lam និងទីប្រឹក្សាសន្តិ សុខជាតិ លោក Doval បានសន្យាគ្នាលើការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌាឲ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងបញ្ហាយុទ្ធ សាស្ត្រដូចជាសន្តិសុខ និងការពារជាតិ តាមនោះរួមចំណែករក្សាសន្តិភាព វិបុលភាព និងស្ថិរភាព នៃប្រទេសទាំងពីរ នៅក្នុងតំបន់ និងពិភពលោក។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការជំរុញសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខនាវាចរណ៍ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ មិនគំរាមកំហែង និងប្រើប្រាស់កម្លាំង ហើយមិនផ្លាស់ប្តូរស្ថានភាពដោយឯកតោភាគី ផងដែរ។
នាថ្ងៃទី ១០ មេសា ដដែល លោករដ្ឋមន្ត្រី To Lam បានចូលជួបសម្តែងការគួរ សមជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Shri Jagdeep DhanKhar រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃឥណ្ឌា លោក Nityanand Rai; អញ្ជើញមកដាក់កម្រងផ្កានៅវិមានលោកប្រធាន ហូជីមិញ នៅរដ្ឋធានីញូវដេលីផងដែរ៕