វៀតណាមនិងឥណ្ឌូណេស៊ីបន្តរួមវិភាគទានយ៉ាងសកម្មសំរាប់អាស៊ាន

(VOVWORLD) - ក្នុងឱកាសបញ្ចប់បេសកម្មការទូតជាឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅឥណ្ឌូណេស៊ីដើម្បីទទួលដំណែងជាអគ្គលេខាធិការរងអាស៊ាន នាថ្ងៃទី ១៦ មករា លោក Hoang Anh Tuan បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ប្រទេសសាមី លោកស្រី Retno Marsudi។ 
វៀតណាមនិងឥណ្ឌូណេស៊ីបន្តរួមវិភាគទានយ៉ាងសកម្មសំរាប់អាស៊ាន  - ảnh 1 វៀតណាមនិងឥណ្ឌូណេស៊ីបន្តរួមវិភាគទានយ៉ាងសកម្មសំរាប់អាស៊ាន 

(VOVworld) – ក្នុងឱកាសបញ្ចប់បេសកម្មការទូតជាឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌូណេស៊ីដើម្បីទទួលដំណែងជាអគ្គលេខាធិការរងអាស៊ាន នាថ្ងៃទី ១៦ មករា លោក Hoang Anh Tuan បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ប្រទេសសាមី លោកស្រី Retno Marsudi។ ក្នុងជំនួបសន្ទនានេះឯកអគ្គរដ្ឋទូត Hoang Anh Tuan បានថ្លែងអំណរគុណរដ្ឋាភិបាលនិងក្រសួងការបរទេសឥណ្ឌូ ណេស៊ីនិងបុគ្គលលោករដ្ឋមន្ត្រី Retno Marsudi ដោយឡែកលោកក៏បានថ្លែង អំណរគុណបណ្ដាឯកអគ្គរដ្ឋទូតក្នុងអង្គទូតមិត្តភ័ក្តនិងដៃគូនានាដែលបានគាំទ្រជួយឧបត្ថម្ភឯកអគ្គរដ្ឋទូតសម្រេចភារកិច្ចល្អប្រសើរក្នុងបេសកម្មការទូតរបស់ខ្លួននៅឥណ្ឌូណេស៊ី។ លោក Hoang Anh Tuan បានអះអាងនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងឋានៈថ្មីជាអគ្គលេខាធិការរងអាស៊ានសំដៅរួមវិភាគទានប្រកបដោយប្រសិទ្ធភាពចូលក្នុងសកម្មភាពរបស់អាស៊ានដើម្បីសមាគមជាអង្គការសហប្រតិបត្តិការជាការពិតដែលផ្តោតសំខាន់ទៅលើប្រជាជនដើម្បីការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងនៃប្រទេសជាសមាជិកនិមួយៗក៏ដូចជារួមចំណែកយ៉ាងសកម្មដល់សន្តិភាពស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ តាមគំរោង នាថ្ងៃទី ១៨ មករា ឯកអគ្គរដ្ឋទូត Hoang Anh Tuan នឹងជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងនាវាចរណ៍និងនេសាទឥណ្ឌូណេស៊ី លោក Susi Pudjiastudi ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជលផលក្នុងនោះមានបញ្ហាអ្នកនេសាទផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ