វៀតណាមនិងឥណ្ឌូនេស៊ី គាំទ្រដំណើរការអ​ន្តរកាលនៅប្រទេសស៊ូដង់

(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញស្តីពីស្ថានភាពនៅប្រទេសស៊ូដង់និងសកម្មភាពរបស់       ស្ថានបេសកកម្មជំនួយដំណើរការអន្តរកាលបង្រួបបង្រួមនៃអង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ (UNITAMS)។
វៀតណាមនិងឥណ្ឌូនេស៊ី គាំទ្រដំណើរការអ​ន្តរកាលនៅប្រទេសស៊ូដង់ - ảnh 1កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ូដង់ ( ប្រភព៖ vov.vn)

លោកឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានបេសកកម្មអចិន្រ្តៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទកថារួមរបស់ប្រទេសឥណ្ឌូនេស៊ីនិងវៀតណាម ដែលក្នុងនោះបានបញ្ជាក់ពីការគាំទ្រចំពោះដំណើរការអន្តរកាលនៅក្នុងប្រទេស ស៊ូដង់។

ប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី បាន កត់សម្គាល់ថាប្រទេសស៊ូដង់និយាយរួមនិង Darfur និយាយដោយឡែកនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនិងមនុស្សធម៌ជាច្រើន ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងនិងបង្កលក្ខណៈងាយស្រួលដល់ប្រទេសស៊ូដង់ ក្នុងការទទួលបានជំនួយហិរញ្ញវត្ថុអន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អ. ស. ប  AU និង    បណ្តាប្រទេសក្នុងតំបន់ ក្នុងការជំរុញសន្តិភាពនិងស្ថិរភាពនៅស៊ូដង់ពិសេសតួនាទីជាអ្នកសម្រុះសម្រួលរបស់ស៊ូដង់ខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ